ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំដូចតទៅ៖ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «យើងប្រចណ្ឌជាខ្លាំងចំពោះក្រុងស៊ីយ៉ូន យើងប្រចណ្ឌដោយចិត្តក្រោធជាខ្លាំង។ យើងបានវិលមកក្រុងស៊ីយ៉ូន ហើយអាស្រ័យនៅកណ្ដាលក្រុងយេរូសាឡិម នោះក្រុងយេរូសាឡិមនឹងបានហៅថា ជាទីក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ នឹងបានហៅថាជាភ្នំបរិសុទ្ធ»។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «នឹងមានមនុស្សចាស់ ទាំងប្រុសទាំងស្រី អង្គុយនៅតាមផ្លូវក្រុងយេរូសាឡិម គ្រប់គ្នាកាន់ឈើច្រត់នៅដៃរៀងខ្លួន ដោយព្រោះអាយុច្រើនហើយ។ នៅក្នុងទីក្រុងនឹងមានកូនប្រុស កូនស្រីកំពុងលេងនៅតាមផ្លូវ»។
អាន សាការី 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 8:1-5
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ