សាការី 8:1-5

សាការី 8:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​មក​កាន់​ខ្ញុំ​ដូច​តទៅ៖ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង​ប្រចណ្ឌ​ជា​ខ្លាំង​ចំពោះ​ក្រុង​ស៊ីយ៉ូន យើង​ប្រចណ្ឌ​ដោយ​ចិត្ត​ក្រោធ​ជា​ខ្លាំង។ យើង​បាន​វិល​មក​ក្រុង​ស៊ីយ៉ូន ហើយ​អាស្រ័យ​នៅ​កណ្ដាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ»។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «នឹង​មាន​មនុស្ស​ចាស់ ទាំង​ប្រុស​ទាំង​ស្រី អង្គុយ​នៅ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម គ្រប់​គ្នា​កាន់​ឈើ​ច្រត់​នៅ​ដៃ​រៀង​ខ្លួន ដោយ​ព្រោះ​អាយុ​ច្រើន​ហើយ។ នៅ​ក្នុង​ទី​ក្រុង​នឹង​មាន​កូន​ប្រុស កូន​ស្រី​កំពុង​លេង​នៅ​តាម​ផ្លូវ»។

ចែក​រំលែក
អាន សាការី 8

សាការី 8:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ​នេះ៖ «ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: យើង​មាន​ចិត្ត​ស្រឡាញ់​ក្រុង​ស៊ីយ៉ូន​ពន់​ពេក​ក្រៃ យើង​ជំពាក់​ចិត្ត​យ៉ាង​ខ្លាំង! ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​នឹង​វិល​ត្រឡប់​ទៅ​ក្រុង​ស៊ីយ៉ូន​វិញ យើង​នឹង​ស្នាក់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។ ពេល​នោះ គេ​នឹង​ហៅ​យេរូ‌សាឡឹម​ថា “ក្រុង​ដ៏​ស្មោះ​ត្រង់” ហើយ​ហៅ​ភ្នំ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ថា “ភ្នំ​ដ៏វិសុទ្ធ”។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា: មនុស្ស​ចាស់​ជរា ទាំង​ប្រុស​ទាំង​ស្រី នឹង​អង្គុយ​នៅ​តាម​ទីធ្លា​ក្រុង​យេរូ‌សាឡឹម។ ម្នាក់ៗ​កាន់​ឈើ​ច្រត់ ព្រោះ​តែ​មាន​វ័យ​ជរា​ណាស់​ទៅ​ហើយ។ នៅ​តាម​ទីធ្លា​ក្រុង​ក៏​មាន​ក្មេង​ប្រុស​ស្រី​រត់​លេង​ពាស‌ពេញ​ដែរ។

ចែក​រំលែក
អាន សាការី 8

សាការី 8:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ក៏​មក​ដល់​ខ្ញុំ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​មាន​សេចក្ដី​ប្រចណ្ឌ​ជា​ខ្លាំង​ចំពោះ​ក្រុង​ស៊ីយ៉ូន អញ​មាន​សេចក្ដី​ប្រចណ្ឌ​ដោយ​ចិត្ត​ក្រោធ​ជា​ខ្លាំង ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ អញ​បាន​វិល​មក​ឯ​ក្រុង​ស៊ីយ៉ូន ហើយ​ក៏​នឹង​អាស្រ័យ​នៅ​កណ្តាល​ក្រុង​យេរូ‌សាឡិម នោះ​ក្រុង​យេរូ‌សាឡិម​នឹង​បាន​ហៅ​ថា ជា​ទី​ក្រុង​នៃ​សេចក្ដី​ពិត ហើយ​ភ្នំ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នឹង​បាន​ហៅ​ថា​ជា​ភ្នំ​បរិសុទ្ធ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ដូច្នេះ នឹង​នៅ​មាន​បុរស​ចាស់ នឹង​ស្ត្រី​ចាស់​អង្គុយ​តាម​ផ្លូវ​ក្រុង​យេរូ‌សាឡិម​ទៀត គ្រប់​គ្នា​កាន់​ឈើ​ច្រត់​នៅ​ដៃ​រៀង​ខ្លួន ដោយ​ព្រោះ​អាយុ​ច្រើន​ហើយ អស់​ទាំង​ផ្លូវ​ទី​ក្រុង​នឹង​បាន​ពេញ​ដោយ​កូន​ប្រុស​ស្រី ដែល​កំពុង​តែ​លេង​ក្នុង​ផ្លូវ

ចែក​រំលែក
អាន សាការី 8