តើនេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ តាមរយៈពួកហោរា នៅពេលដែលមានមនុស្សរស់នៅយ៉ាងសុខដុម នៅក្នុងក្រុងយេរូសាឡិម ទីក្រុងនៅជុំវិញ តំបន់ណេកិប និងស្រុកទំនាបទេឬ? ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់សាការី ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក កុំសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកកំព្រា ពួកបរទេស ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យមានអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ ទាស់នឹងបងប្អូនខ្លួនដែរ»។ ប៉ុន្តែ ពួកគេមិនស្តាប់តាមសោះ គេក៏ងាកមុខចេញ ហើយចុកត្រចៀក ដើម្បីមិនឲ្យឮ។ ពួកគេតាំងចិត្តរឹងដូចជាថ្ម មិនតាមក្រឹត្យវិន័យ និងព្រះបន្ទូលដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ព្រះវិញ្ញាណមកប្រាប់ តាមរយៈពួកហោរាកាលពីជំនាន់មុននោះឡើយ។ ហេតុនោះហើយបានជាព្រះយេហូវ៉ានៃពួកពលបរិវារក្រោធជាខ្លាំង។ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ដូចជាយើង បានស្រែកហៅ តែគេមិនព្រមស្តាប់យ៉ាងណា នោះគេក៏ស្រែកដែរ តែយើងមិនព្រមស្តាប់ដូចគ្នា គឺយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់កួច ឲ្យទៅនៅក្នុងចំណោមសាសន៍ផ្សេងៗ ដែលគេមិនស្គាល់ឡើយ។ ដូច្នេះ ស្រុកគេត្រូវចោលស្ងាត់ ឥតមានអ្នកណាដើរកាត់ ឬវិលត្រឡប់មកវិញទេ ដ្បិតគេបានធ្វើឲ្យស្រុកដ៏ល្អទៅជាទីខូចបង់អស់»។
អាន សាការី 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 7:7-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ