ហើយសួរពួកសង្ឃ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ និងសួរពួកហោរាថា៖ «តើយើងខ្ញុំត្រូវយំ ហើយតមអាហារនៅខែទីប្រាំ ដូចជាយើងធ្លាប់ធ្វើជាយូរឆ្នាំមកហើយឬ?» ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលមកកាន់ខ្ញុំថា៖ ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ? តើនេះមិនមែនជាអ្វីដែលព្រះយេហូវ៉ាបានប្រកាសប្រាប់ តាមរយៈពួកហោរា នៅពេលដែលមានមនុស្សរស់នៅយ៉ាងសុខដុម នៅក្នុងក្រុងយេរូសាឡិម ទីក្រុងនៅជុំវិញ តំបន់ណេកិប និងស្រុកទំនាបទេឬ?
អាន សាការី 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 7:3-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ