ខ្ញុំនិយាយទៅគេថា៖ «បើឯងរាល់គ្នាឃើញថាល្អ សូមឲ្យឈ្នួលមកខ្ញុំ ប៉ុន្តែ បើមិនបង់ ក៏ទុកវិញចុះ» ដូច្នេះ គេក៏ថ្លឹងប្រាក់សាមសិបដួងសម្រាប់ជាឈ្នួលរបស់ខ្ញុំ។ បន្ទាប់មក ព្រះយេហូវ៉ាបង្គាប់មកខ្ញុំថា៖ «ចូរបោះប្រាក់នោះឲ្យដល់ជាងស្មូន ចុះ» គឺជាតម្លៃយ៉ាងល្អ ដែលគេបានកាត់ថ្លៃខ្ញុំ នោះខ្ញុំក៏យកប្រាក់សាមសិបដួងនោះ ទៅបោះឲ្យជាងស្មូន ក្នុងព្រះដំណាក់នៃព្រះយេហូវ៉ា។ រួចខ្ញុំក៏បំបាក់ដំបងរបស់ខ្ញុំមួយទៀត ដែលឈ្មោះថា «សម្ពន្ធមិត្ត» ដើម្បីនឹងផ្តាច់សម្ពន្ធមេត្រីគ្នារវាងពួកយូដា និងពួកអ៊ីស្រាអែល។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរអ្នកយកគ្រឿងប្រដាប់របស់គង្វាលល្ងីល្ងើម្តងទៀត ដ្បិតយើងធ្វើឲ្យមានគង្វាលមួយកើតឡើងក្នុងស្រុក ដែលមិនយកចិត្តទុកដាក់នឹងចៀមដែលវង្វេងបាត់ ក៏មិនទៅរកចៀមណាដែលខ្ចាត់ខ្ចាយ ឬរុំអបចៀមណាដែលរបួស ឬឃ្វាលចៀមណាដែលនៅជាប់តាមហ្វូង។ ផ្ទុយទៅវិញ គង្វាលនឹងស៊ីសាច់សត្វណាដែលធាត់ៗ ហើយហែកក្រចកជើងវាទៀតផង។ វេទនាដល់គង្វាលចោលម្សៀត ដែលគេបោះបង់ចោលហ្វូងចៀម ដ្បិតនឹងមានដាវធ្លាក់មកត្រូវដៃ ហើយត្រូវភ្នែកស្តាំរបស់អ្នកនោះ ដៃនោះនឹងស្វិតជ្រិវអស់ទៅ ហើយភ្នែកស្តាំនឹងត្រូវងងឹតសូន្យ»។
អាន សាការី 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សាការី 11:12-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ