សាការី 10:7-12

សាការី 10:7-12 គកស១៦

ពួក​អេប្រាអិម​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ចិត្ត​គេ​នឹង​បាន​រីក‌រាយ​ដូច​ជា​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​ពួក​កូន​របស់​គេ​នឹង​ឃើញ ហើយ​នឹង​មាន​អំណរ​ដែរ ចិត្ត​គេ​បាន​អរ‌សាទរ​ក្នុង​ព្រះ‌យេហូវ៉ា។ យើង​នឹង​ហួច​ហៅ​គេ ហើយ​ប្រមូល​គេ​មក ពី​ព្រោះ​យើង​បាន​លោះ​គេ​ហើយ គេ​នឹង​ចម្រើន​ច្រើន​ឡើង​ដូចកាល​ពី​មុន។ យើង​នឹង​សាប‌ព្រោះ​គេទៅក្នុង​ចំណោម​សាសន៍នានា ហើយ​គេ​នឹង​នឹក​ចាំ​ពី​យើង​នៅ​ក្នុង​ស្រុក​ឆ្ងាយ គេ​នឹង​នៅ​ជា‌មួយ​ពួក​កូន​ចៅ ហើយ​នឹង​ត្រឡប់​មក​វិញ។ យើង​នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ម្តង​ទៀត ហើយ​កៀរ​ប្រមូល​គេ​ចេញ​ពី​ស្រុក​អាស‌ស៊ើរ យើង​នឹង​នាំ​គេ​មក​ស្រុក​កាឡាត និង​ស្រុក​ល្បាណូន ទាល់​តែ​គ្មានកន្លែង​សល់​ទៀត។ ព្រះ‌អង្គ​នឹង​ធ្វើ​ទុក្ខ​ដល់​សមុទ្រ ហើយ​នឹង​វាយ​រលក​ទាំង​ប៉ុន្មាន អស់​ទាំង​ទី​ជម្រៅ​របស់​ទន្លេ​ធំ នឹង​រីង​ស្ងួត សេចក្ដី​អំនួត​របស់​សាសន៍​អាស‌ស៊ើរ​នឹង​ត្រូវ​ទម្លាក់​ចុះ ហើយ​ដំបង​រាជ្យ​របស់​សាសន៍​អេស៊ីព្ទ​នឹង​បាត់​ទៅ។ យើង​នឹង​ចម្រើន​កម្លាំង​គេ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​ដើរ​ចុះ​ឡើង ដោយ​នូវ​ព្រះ‌នាម​ព្រះ‌អង្គ» នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា។

អាន សាការី 10