៙ យើងមានប្អូនស្រីម្នាក់ មិនទាន់ដុះដោះនៅឡើយ តើយើងនឹងធ្វើយ៉ាងណាចំពោះប្អូនយើង នៅថ្ងៃដែលមានគេមកដណ្តឹង? បើនាងជាកំផែង យើងនឹងធ្វើប៉មពីប្រាក់នៅពីលើ ប្រសិនបើនាងជាផ្ទាំងទ្វារ នោះយើងនឹងធ្វើក្របពីឈើតាត្រៅឲ្យនាង។ ខ្ញុំជាកំផែងមួយ ហើយដោះរបស់ខ្ញុំប្រៀបដូចជាប៉ម នោះខ្ញុំនៅចំពោះព្រះនេត្ររបស់ទ្រង់ ដូចជាអ្នកដែលនាំឲ្យមាន សេចក្ដីសុខ។ ស្តេចសាឡូម៉ូនមានចម្ការទំពាំងបាយជូរ នៅត្រង់បាល-ម៉ូន ទ្រង់បានប្រវាស់ទៅឲ្យអ្នកដទៃធ្វើ ពួកនោះគ្រប់ៗគ្នាត្រូវយកប្រាក់មួយពាន់ដួង មកថ្វាយ ដើម្បីឲ្យបានផលចម្ការនោះ។ ចម្ការដែលជារបស់ផងខ្ញុំម្ចាស់ នោះនៅខាងមុខខ្ញុំម្ចាស់នេះហើយ ឯទ្រង់ ឱសាឡូម៉ូនអើយ ទ្រង់នឹងបានប្រាក់មួយពាន់នោះ ហើយពួកអ្នកដែលធ្វើចម្ការនឹងបានពីររយដែរ។ ៙ ឱនាងដែលអាស្រ័យនៅក្នុងសួនអើយ សម្លាញ់របស់ខ្ញុំកំពុងរង់ចាំស្តាប់សំឡេងឯង សូមឲ្យយើងបានឮផង។ ៙ ឱស្ងួនសម្លាញ់របស់ខ្ញុំម្ចាស់អើយ សូមឆាប់ធ្វើដូចជាប្រើស ឬក្តាន់ស្ទាវ នៅលើភ្នំគ្រឿងក្រអូបទៅ។:៚
អាន បទចម្រៀងសាឡូម៉ូន 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 8:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ