ឱនាង ជាអ្នកមានត្រកូលខ្ពស់អើយ ជើងនាងល្អណាស់ហ្ន៎ ដោយពាក់ស្បែកជើងដូច្នេះ ត្រគាកដែលរៀវក្លំរបស់នាងដូចជាត្បូង ជាស្នាដៃនៃជាងច្នៃយ៉ាងជំនាញ ផ្ចិតនាងរាងដូចជាកែវក្រពុំ ដែលឥតខ្វះស្រាទំពាំងបាយជូរលាយណាឡើយ ពោះនាងប្រៀបដូចជាគំនរស្រូវសាលី មានផ្កាកំភ្លឹងដោតជុំវិញ ដោះនាងទាំងពីរដូចជាកូនក្តាន់ពីរ ដែលជាកូនភ្លោះរបស់មេមួយ កនាងប្រៀបដូចជាប៉មធ្វើពីភ្លុក ភ្នែកនាងដូចស្រះទឹកនៅក្រុងហែសបូន ដែលនៅជិតទ្វារបាត-រ៉ាប៊ីម ច្រមុះនាងដូចជាប៉មល្បាណូន ដែលបែរទៅខាងដាម៉ាស ក្បាលដែលនៅលើខ្លួននាងដូចជាភ្នំកើមែល សក់ក្បាលនាងមើលទៅដូចជាពណ៌ស្វាយ ស្ដេចជាប់ចិត្តដោយដុំសក់នោះ។ ៙ ឱមាសសម្លាញ់អើយ អូនស្រស់បស់ល្អ ហើយប្រិមប្រិយ គួររីករាយណាស់ហ្ន៎ រូបរាងរបស់អូនដូចជាដើមលម៉ើ ហើយដោះអូនដូចជាចង្កោមផ្លែលម៉ើ។ យើងបានថា យើងនឹងឡើងដើមនោះ យើងនឹងចាប់ធាងតោងឡើង សូមឲ្យដោះអូនបានដូចជាចង្កោមទំពាំងបាយជូរ ហើយក្លិនខ្យល់ដង្ហើមឯងបានដូចជាផ្លែសារី ការថើបរបស់អូនប្រៀបដូចជា ស្រាទំពាំងបាយជូរយ៉ាងឯក ដែលហូរចុះមកដោយស្រួល ក៏ធ្វើឲ្យបបូរមាត់មនុស្ស ដេកលក់បាននិយាយឡើង។
អាន បទចម្រៀងសាឡូម៉ូន 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 7:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ