៙ ខ្ញុំបានដេកលក់ហើយ តែចិត្តខ្ញុំនៅភ្ញាក់ទេ នោះឮសំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ ទ្រង់គោះទ្វារថា ឱប្អូន ជាមាសសម្លាញ់ ឱព្រាបរបស់យើង ជាអ្នកបរិសុទ្ធរបស់យើងអើយ ចូរបើកទ្វារឲ្យយើងផង ដ្បិតក្បាលយើងទទឹកជោកដោយសន្សើម សរសៃសក់យើងផង ដោយទឹកដែលធ្លាក់នៅពេលយប់។ យើងបានដោះអាវយើងចេញហើយ ធ្វើដូចម្តេចឲ្យយើងពាក់វិញបាន? យើងបានលាងជើងហើយ ធ្វើដូចម្តេចឲ្យយើងប្រឡាក់ទៀតបាន? ស្ងួនសម្លាញ់ខ្ញុំក៏បញ្ចូល ព្រះហស្តតាមប្រហោងទ្វារ ហើយចិត្តខ្ញុំមានសេចក្ដីរំជួលដល់ទ្រង់ ខ្ញុំបានក្រោកឡើង ដើម្បីទៅបើកទ្វារឲ្យស្ងួនសម្លាញ់ខ្ញុំ គ្រឿងក្រអូបបានស្រក់ពីម្រាមដៃខ្ញុំ ហើយប្រេងក្រអូបក៏ស្រក់ពីម្រាមដៃខ្ញុំ ទៅលើគន្លឹះទ្វារ។ ខ្ញុំបានបើកឲ្យស្ងួនសម្លាញ់ខ្ញុំ តែស្ងួនសម្លាញ់ខ្ញុំ ទ្រង់បានចេញទៅបាត់ហើយ ក្នុងកាលដែលទ្រង់មានរាជឱអង្ការហៅ នោះខ្ញុំមានចិត្តរំជួល ខ្ញុំខំស្វែងរក តែរកទ្រង់មិនឃើញសោះ ខ្ញុំបានស្រែកហៅ តែទ្រង់មិនឆ្លើយតបឡើយ។ ពួកយាមល្បាតដែលដើរក្រវែលក្នុងទីក្រុង ក៏ប្រទះនឹងខ្ញុំ គេវាយខ្ញុំ ហើយធ្វើឲ្យខ្ញុំរបួស ពួករក្សាកំផែង គេកន្ត្រាក់យកស្បៃពីខ្ញុំចេញ។ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំចាប់ឲ្យនាងរាល់គ្នាស្បថថា បើឃើញស្ងួនសម្លាញ់ខ្ញុំ នោះនាងទាំងឡាយនឹងទូលដល់ទ្រង់ថា ខ្ញុំឈឺដោយរោគស្រឡាញ់។ ៙ ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់ ណាទៀតយ៉ាងណា បានជានាងចាប់ឲ្យយើងស្បថដូច្នេះ តើស្ងួនសម្លាញ់របស់នាងវិសេសជាងស្ងួនសម្លាញ់ ណាទៀតយ៉ាងណាទៅ។
អាន បទចម្រៀងសាឡូម៉ូន 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 5:2-9
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ