សូមទប់ទល់ខ្ញុំដោយផែនទំពាំងបាយជូរ ហើយចម្រើនកម្លាំងខ្ញុំដោយផ្លែសារីផង ដ្បិតខ្ញុំឈឺដោយរោគស្រឡាញ់ ព្រះហស្តឆ្វេងទ្រង់ទ្រក្បាលខ្ញុំ ហើយព្រះហស្តស្តាំក៏ឱបខ្ញុំ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំឲ្យនាងរាល់គ្នាស្បថដោយមានពួកប្រើស និងពួកក្តាន់នៅវាលធ្វើជាសាក្សីថា នាងទាំងឡាយនឹងមិនអង្រួន ឬដាស់ស្ងួនសម្លាញ់របស់ខ្ញុំឡើយ ចាំទាល់តែទ្រង់សព្វព្រះហឫទ័យ។ ន៎ុះន៏ សំឡេងរបស់ស្ងួនសម្លាញ់ខ្ញុំ មើល៍ ទ្រង់មកហើយ កំពុងតែផ្លោះនៅលើភ្នំ ហើយលោតសម្ទុះក្អែកនៅលើទួល ស្ងួនសម្លាញ់របស់ខ្ញុំប្រៀបដូចជាប្រើស ឬក្តាន់ស្ទាវ ទ្រង់ឈរនៅខាងក្រៅកំផែងហើយ ទ្រង់អើតមើលតាមបង្អួច ហើយក្រឡេកមើលតាមចន្លោះប្រដឹស។ ស្ងួនសម្លាញ់របស់ខ្ញុំ បានមានរាជឱអង្ការនឹងខ្ញុំថា មាសសម្លាញ់អើយ ក្រោកឡើង ស្រស់ប្រិមប្រិយអើយ ចេញមក ដ្បិតមើល៍ រដូវរងាកន្លងផុតទៅហើយ ភ្លៀងក៏រាំងស្រឡះដែរ ផ្កាទាំងប៉ុន្មានកំពុងតែលេចឡើងនៅផែនដី ពេលដែលសត្វហើរយំកញ្ជ្រៀវបានមកដល់ ក៏ឮសំឡេងលលកនៅក្នុងស្រុកយើងហើយ ដើមល្វាមានផ្លែខ្ចីកំពុងទុំ ហើយដើមទំពាំងបាយជូរកំពុងផ្កា ក៏សាយក្លិនក្រអូបឈ្វេង ដូច្នេះ ចូរក្រោកឡើង មាសសម្លាញ់អើយ ឱស្រស់ប្រិមប្រិយអើយ ចេញមក
អាន បទចម្រៀងសាឡូម៉ូន 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: បទចម្រៀងសាឡូម៉ូន 2:5-13
13 ថ្ងៃ។
ចម្រៀងរបស់សាឡូម៉ូន គឺជាចម្រៀងស្នេហាតូចមួយដែលអបអរសេចក្តីស្រឡាញ់ បំណងប្រាថ្នា និងអាពាហ៍ពិពាហ៍ជាមួយនឹងការប្រៀបធៀបយ៉ាងទូលំទូលាយទៅនឹងរបៀបដែលព្រះបានស្រឡាញ់យើងជាលើកដំបូង។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈបទចម្រៀងសាឡូម៉ូន នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ