បទ​ចម្រៀង​សាឡូម៉ូន 2:14-16

បទ​ចម្រៀង​សាឡូម៉ូន 2:14-16 គកស១៦

ឱ​ព្រាប​អើយ ឯង​នៅ​តែ​ក្នុង​ក្រហែង​ថ្ម ឯង​ពួន​ក្នុង​ទី​កំបាំង​ត្រង់​ភ្នំ​ចោត​ធ្វើ​អី សូម​ឲ្យយើង​ឃើញ​មុខ​ឯង ហើយ​ស្តាប់​សំឡេង​ឯង​ផង ដ្បិត​សំឡេង​ឯង​ផ្អែម​ពីរោះ មុខ​ឯង​ក៏​ស្រស់‌បស់​ល្អ​ដែរ។ ចូរ​យើង​ទៅ​ចាប់​ចចក គឺ​ជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចម្ការ​ទំពាំង‌បាយ‌ជូរ​ទៅ ដ្បិត​ទំពាំង‌បាយ‌ជូរ​របស់​យើង​កំពុង​ផ្កា​ហើយ ៙ ស្ងួន​សម្លាញ់​ជា​របស់​ខ្ញុំ ខ្ញុំ​ក៏​ជា​របស់​ទ្រង់​ដែរ ទ្រង់​ឃ្វាល​ហ្វូង​សត្វ​នៅ​កន្លែង​មាន​ផ្កា​កំភ្លឹង