បទចម្រៀង 2:14-16
បទចម្រៀង 2:14-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រាបអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យយើងឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចម្ការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងផ្កាហើយ ៙ ស្ងួនសម្លាញ់ជារបស់ខ្ញុំ ខ្ញុំក៏ជារបស់ទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅកន្លែងមានផ្កាកំភ្លឹង
បទចម្រៀង 2:14-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រលឹងមាសបង ប្រៀបដូចជាព្រាបលាក់ខ្លួន នៅតាមក្រហែងថ្ម សូមបង្ហាញមុខឲ្យបងឃើញផង សូមបន្លឺសំឡេងឲ្យបងឮផង ដ្បិតសំឡេងរបស់អូនពីរោះ ហើយមុខរបស់អូនស្អាតណាស់។ ចូរនាំគ្នាចាប់កញ្ជ្រោងនោះមកឲ្យយើង កូនកញ្ជ្រោងទាំងនោះបំផ្លាញ ទំពាំងបាយជូររបស់យើង ដែលកំពុងតែចេញផ្កា។ ម្ចាស់ចិត្តរបស់ខ្ញុំ ជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វ នៅតាមដើមក្រវាន់។
បទចម្រៀង 2:14-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រាបអញអើយ ឯងនៅតែក្នុងក្រហែងថ្ម ឯងពួនក្នុងទីកំបាំងត្រង់ភ្នំចោតធ្វើអី សូមឲ្យអញឃើញមុខឯង ហើយស្តាប់សំឡេងឯងផង ដ្បិតសំឡេងឯងផ្អែមពីរោះ មុខឯងក៏ស្រស់បស់ល្អដែរ។ ៙ ចូរយើងទៅចាប់ចចក គឺជាកូនចចកទាំងប៉ុន្មាន ដែលបំផ្លាញចំការទំពាំងបាយជូរទៅ ដ្បិតទំពាំងបាយជូររបស់យើងកំពុងតែផ្កាហើយ ស្ងួនសំឡាញ់ខ្ញុំជារបស់ផងខ្ញុំ ខ្ញុំក៏ជារបស់ផងទ្រង់ដែរ ទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង