ភីលីព 1:22-26

ភីលីព 1:22-26 គកស១៦

ប្រសិន‌បើ​ខ្ញុំ​រស់​ខាង​សាច់​ឈាម មាន​ន័យ​ថា​ប្រមូល​ផល​សម្រាប់​ខ្លួន​ខ្ញុំ នោះ​ខ្ញុំ​មិន​ដឹង​ជា​រើស​យក​ខាង​ណា​ទេ។ ខ្ញុំ​មាន​ការ​រារែក​ទាំង​សង​ខាង ម្យ៉ាង​មាន​ចិត្ត​ចង់​ចេញ​ទៅ​នៅ​ជា​មួយ​ព្រះ‌គ្រីស្ទ ដែល​ប្រសើរ​ជាង​ឆ្ងាយ​ណាស់។ ប៉ុន្តែ ដែល​រស់​នៅ​ក្នុង​សាច់​ឈាម​តទៅ​ទៀត នោះ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ជា​ជាង។ ខ្ញុំ​ជឿ​ជាក់​ដូច្នេះ គឺ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​រស់​នៅ​ជា​មួយ​អ្នក​ទាំង​អស់​គ្នា​តទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ចម្រើន​ឡើង ហើយ​ឲ្យ​មាន​អំណរ​ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ហេតុ​នឹង​អួត​ពី​ខ្ញុំ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ កាន់​តែ​ច្រើន​ឡើង ដោយ​សារ​ខ្ញុំ​មក​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​វិញ។

អាន ភីលីព 1