ប៉ុល ជាអ្នកទោសដោយព្រោះព្រះគ្រីស្ទ និងធីម៉ូថេ ជាបងប្អូនយើង សូមជម្រាបមកលោកភីលេម៉ូន ជាទីស្រឡាញ់ និងជាអ្នករួមការងារជាមួយយើង សូមជម្រាបមកនាងអាប់ភា ជាប្អូនស្រី សូមជម្រាបមកលោកអើឃីព ជាអ្នករួមតយុទ្ធជាមួយយើង និងសូមជម្រាបមកក្រុមជំនុំ ដែលប្រជុំនៅផ្ទះរបស់លោក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្ត ពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំតែងអរព្រះគុណដល់ព្រះរបស់ខ្ញុំជានិច្ច ហើយនឹកចាំពីអ្នកនៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ព្រោះខ្ញុំបានឮពីសេចក្ដីស្រឡាញ់របស់អ្នកដល់ពួកបរិសុទ្ធទាំងអស់ និងពីជំនឿរបស់អ្នកដល់ព្រះអម្ចាស់យេស៊ូវ។ ខ្ញុំអធិស្ឋានសូមឲ្យការចែកចាយជំនឿរបស់អ្នកមានប្រសិទ្ធភាព ឲ្យបានស្គាល់គ្រប់ទាំងការល្អ ដែលមាននៅក្នុងយើងសម្រាប់ព្រះគ្រីស្ទ។ ប្អូនអើយ ខ្ញុំពិតជាបានទទួលអំណរ និងការលើកចិត្តជាខ្លាំង ដោយសារសេចក្ដីស្រឡាញ់របស់អ្នក ព្រោះចិត្តរបស់ពួកបរិសុទ្ធបានធូរស្បើយដោយសារអ្នក។
អាន ភីលេម៉ូន 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ភីលេម៉ូន 1:1-7
3 ថ្ងៃ
ដំណឹងល្អផ្លាស់ប្តូរជីវិត—ដូចជាសំបុត្រខ្លីនេះដាស់តឿនបងប្រុសម្នាក់ឲ្យទទួលបងប្អូនម្នាក់ទៀតមកវិញ។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈភីលេម៉ូន ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ