ជន‌គណនា 7:36-47

ជន‌គណនា 7:36-47 គកស១៦

នៅ​ថ្ងៃ​ទី​ប្រាំ គឺ​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​ស៊ីម្មាន។ តង្វាយ​របស់​លោក មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល ចាន‌គោម​ប្រាក់​មួយ ទម្ងន់​ចិត​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​ស៊្លូមាល ជា​កូន​របស់​ស៊ូរី‌សា‌ដាយ។ នៅ​ថ្ងៃ​ទី​មួយ គឺ​អេលា‌សាប ជា​កូន​របស់​ដេហ៊ូអែល ជា​មេ​ដឹកនាំ​លើ​កូន​ចៅ​កាដ។ តង្វាយ​របស់​លោក​មាន​ថាស​ប្រាក់​មួយ ទម្ងន់​មួយ​រយ​សាម​សិប​សេកែល តាម​ទម្ងន់​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​ពីរ​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ជា‌មួយ​ប្រេង សម្រាប់​ជា​តង្វាយ​ម្សៅ។ កូន​ចាន​មាស​មួយ ទម្ងន់​ដប់​សេកែល ដាក់​ពេញ​ដោយ​កំញាន គោ​ស្ទាវ​មួយ ចៀម​ឈ្មោល​មួយ កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​មួយ សម្រាប់​ជា​តង្វាយ​ដុត ពពែ​ឈ្មោល​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ហើយ​គោ​ឈ្មោល​ពីរ ចៀម​ឈ្មោល​ប្រាំ ពពែ​ឈ្មោល​ប្រាំ និង​កូន​ចៀម​ឈ្មោល​អាយុ​មួយ​ខួប​ប្រាំ សម្រាប់​ជា​តង្វាយ​មេត្រី។ នេះ​ហើយ​ជា​តង្វាយ​របស់​អេលា‌សាប់ ជា​កូន​របស់​ដេហ៊ូអែល។

អាន ជន‌គណនា 7