ជន‌គណនា 33:1-49

ជន‌គណនា 33:1-49 គកស១៦

នេះ​ជា​កន្លែង​ដែល​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​ដំណើរ​ជា​ដំណាក់ៗ ចេញ​ពី​ស្រុក​អេស៊ីព្ទ តាម​ក្បួន​ទ័ព ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​អើរ៉ុន។ លោក​ម៉ូសេ​បាន​កត់​ត្រា​ពី​កន្លែង​ចាប់​ផ្ដើម​របស់​ពួកគេ ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​នេះ​ជា​កន្លែង​ចេញ​ដំណើរ​របស់​គេ ជា​ដំណាក់ៗ ដូច​ត​ទៅ៖ ពួកគេ​បាន​ចេញ​ដំណើរ​ពី​រ៉ាមសេស​នៅ​ខែ​ទីមួយ គឺ​ថ្ងៃ​ទី​ដប់ប្រាំ​ក្នុង​ខែ​ទីមួយ។ នៅ​ថ្ងៃ​បន្ទាប់​ក្រោយ​បុណ្យ​រំលង កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ដំណើរ​ដោយ​ក្លាហាន នៅ​ចំពោះ​មុខ​សាសន៍​អេស៊ីព្ទ​ទាំង​អស់ រីឯ​សាសន៍​អេស៊ីព្ទ​វិញ កំពុង​តែ​កប់​ខ្មោច​កូន​ច្បង​ទាំង​ប៉ុន្មាន​របស់​គេ ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​នៅ​កណ្ដាល​ពួកគេ។ ព្រះ‌យេហូវ៉ា​ក៏​វិនិច្ឆ័យ​ទោស​ពួក​ព្រះ​របស់​ពួកគេ​ដែរ។ ដូច្នេះ កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​រ៉ាមសេស មក​បោះ​ជំរំ​នៅ​ស៊ូកូថ។ គេ​ចេញ​ពី​ស៊ូកូថ មក​បោះ​ជំរំ​នៅ​អេថាម ដែល​ស្ថិត​នៅ​ជាយ​ទី​រហោ‌ស្ថាន។ គេ​ចេញ​ពី​អេថាម ហើយ​វិល​ទៅ​ពីហាហ៊ី‌រ៉ុថ ដែល​នៅ​ទល់​មុខ​បាល‌សេផុន រួច​បោះ​ជំរំ​នៅ​មុខ​មីកដុល។ គេ​ចេញ​ពី​ពីហាហ៊ី‌រ៉ុថ ឆ្លង​កាត់​សមុទ្រ ចូល​ទៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​គេ​ដើរ​បី​ថ្ងៃ​ក្នុង​ទី​រហោ‌ស្ថាន​អេថាម រួច​បោះ​ជំរំ​នៅ​ម៉ារ៉ា។ គេ​ចេញ​ពី​ម៉ារ៉ា មក​ដល់​អេលីម ហើយ​នៅ​អេលីម​មាន​រន្ធ​ទឹក​ដប់​ពីរ និង​ដើម​លម៉ើ​ចិត​សិប រួច​គេ​បោះ​ជំរំ​នៅ​ទី​នោះ។ គេ​ចេញ​ពី​អេលីម មក​បោះ​ជំរំ​ក្បែរ​សមុទ្រ​ក្រហម។ គេ​ចេញ​ពី​សមុទ្រ​ក្រហម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន។ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ីន មក​បោះ​ជំរំ​នៅ​ដុបកា។ គេ​ចេញ​ពី​ដុបកា មក​បោះ​ជំរំ​នៅ​អាលូស។ គេ​ចេញ​ពី​អាលូស មក​បោះ​ជំរំ​នៅ​រេផិឌីម ជា​កន្លែង​ដែល​គ្មាន​ទឹក​ឲ្យ​ប្រជាជន​ផឹក។ គេ​ចេញ​ពី​រេផិឌីម មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ។ គេ​ចេញ​ពី​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ មក​បោះ​ជំរំ​នៅ​គីប្រុត-ហាតាវ៉ា។ គេ​ចេញ​ពី​គីប្រុត-ហាតាវ៉ា មក​បោះ​ជំរំ​ហាសិរ៉ូត។ គេ​ចេញ​ពី​ហាសិរ៉ូត មក​បោះ​ជំរំ​នៅ​រីតម៉ា។ គេ​ចេញ​ពី​រីតម៉ា មក​បោះ​ជំរំ​នៅ​រីម៉ុន-ពេរេស។ គេ​ចេញ​ពី​រីម៉ុន-ពេរេស មក​បោះ​ជំរំ​នៅ​លិបណា។ គេ​ចេញ​ពី​លិបណា មក​បោះ​ជំរំ​នៅ​រីសា។ គេ​ចេញ​ពី​រីសា មក​បោះ​ជំរំ​នៅ​កេហេ‌ឡាថា។ គេ​ចេញ​ពី​កេហេ‌ឡាថា មក​បោះ​ជំរំ​នៅ​ភ្នំ​សាភើរ។ គេ​ចេញ​ពី​ភ្នំ​សាភើរ មក​បោះ​ជំរំ​នៅ​ហារ៉ាដា។ គេ​ចេញ​ពី​ហារ៉ាដា មក​បោះ​ជំរំ​នៅ​ម៉ាកហេ‌ឡូត។ គេ​ចេញ​ពី​ម៉ាកហេ‌ឡូត មក​បោះ​ជំរំ​នៅ​តាហាត។ គេ​ចេញ​ពី​តាហាត មក​បោះ​ជំរំ​នៅ​តារ៉ាស។ គេ​ចេញ​ពី​តារ៉ាស មក​បោះ​ជំរំ​នៅ​មីតកា។ គេ​ចេញ​ពី​មីតកា មក​បោះ​ជំរំ​នៅ​ហាស្មូណា។ គេ​ចេញ​ពី​ហាស្មូណា មក​បោះ​ជំរំ​នៅ​ម៉ូសេរ៉ូត។ គេ​ចេញ​ពី​ម៉ូសេរ៉ូត មក​បោះ​ជំរំ​នៅ​បេនេ-យ៉ាកាន។ គេ​ចេញ​ពី​បេនេ-យ៉ាកាន មក​បោះ​ជំរំ​នៅ​ហោ-គីត‌កាត់។ គេ​ចេញ​ពី​ហោ-គីត‌កាត់ មក​បោះ​ជំរំ​នៅ​យ៉ុត‌បាថា។ គេ​ចេញ​ពី​យ៉ុត‌បាថា មក​បោះ​ជំរំ​នៅ​អាប្រូណា។ គេ​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន-គេប៊ើរ។ គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន (គឺ​នៅ​កាដេស)។ គេ​ចេញ​ពី​កាដេស មក​បោះ​ជំរំ​នៅ​ភ្នំ​ហោរ ជាយ​ស្រុក​អេដុម។ សង្ឃ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ហើយ​គាត់​បាន​ស្លាប់​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែសិប ក្រោយ​ពី​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។ ពេល​លោក​អើរ៉ុន​ស្លាប់​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។ ស្តេច​អើរ៉ាត ជា​សាសន៍​កាណាន ដែល​រស់​នៅ​តំបន់​ណេកិប​ស្រុក​កាណាន បាន​ឮ​ថា​កូន​ចៅ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។ បន្ទាប់​មក គេ​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល‌ម៉ូណា។ គេ​ចេញ​ពី​សាល‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។ គេ​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។ គេ​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-អាបារីម ក្នុង​ដែន​ដី​ស្រុក​ម៉ូអាប់។ គេ​ចេញ​ពី​អ៊ីយេ-អាបារីម មក​បោះ​ជំរំ​នៅ​ឌីបូន-កាដ។ គេ​ចេញ​ពី​ឌីបូន-កាដ មក​បោះ​ជំរំ​នៅ​អាល‌ម៉ូន-ឌីប្លា‌ថែម។ គេ​ចេញ​ពី​អាល‌ម៉ូន-ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបារីម ទល់​មុខ​នេបូរ។ គេ​ចេញ​ពី​តំបន់​ភ្នំ​អាបារីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រ‌ដាន់ ទល់​មុខ​ក្រុង​យេរីខូរ។ គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រ‌ដាន់ ចាប់​ពី​បេត-យេស៊ីម៉ូត រហូត​ដល់​អេបិល-ស៊ីទីម ក្នុង​វាល​ទំនាប​ស្រុក​ម៉ូអាប់។

អាន ជន‌គណនា 33