ជន‌គណនា 22:22-27

ជន‌គណនា 22:22-27 គកស១៦

ប៉ុន្ដែ សេចក្ដី‌ក្រោធ​របស់​ព្រះ​ក៏​ឆួល​ឡើង ព្រោះ​គាត់​ចេញ​ទៅ​ដូច្នេះ ហើយ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​មក​ឈរ​រាំង​ផ្លូវ ធ្វើ​ជា​សត្រូវ​ទាស់​នឹង​គាត់។ ពេល​នោះ គាត់​កំពុង​ជិះ​នៅ​លើ​លា ទាំង​មាន​អ្នក​បម្រើ​របស់​គាត់​ពីរ​នាក់​ទៅ​ជា​មួយ។ លា​បាន​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា​ឈរ​រាំង​ផ្លូវ ទាំង​មាន​ដាវ​ហូត​ជា​ស្រេច​កាន់​នឹង​ដៃ។ ដូច្នេះ លា​ក៏​ងាក​ចេញ​ពី​ផ្លូវ ហើយ​ចូល​ទៅ​ក្នុង​ចម្ការ តែ​បាឡាម​វាយ​លា​ឲ្យ​ដើរ​ចូល​មក​តាម​ផ្លូវ​វិញ។ ពេល​នោះ ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ឈរ​នៅ​ច្រក​ផ្លូវ​មួយ នៅ​កណ្ដាល​ចម្ការ​ទំពាំង‌បាយ‌ជូរ ដែល​មាន​របង​នៅ​សង​ខាង។ កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​ចូល​ទៅ​អែប​នឹង​របង ហើយ​គាប​ជើង​បាឡាម​ទៅ​នឹង​របង ដូច្នេះ គាត់​វាយ​វា​ម្តង​ទៀត។ បន្ទាប់​មក ទេវតា​របស់​ព្រះ‌យេហូវ៉ា​ក៏​ទៅ​មុខ​បន្តិច ហើយ​ឈរ​នៅ​កន្លែង​ចង្អៀត​មួយ ដែល​គ្មាន​ផ្លូវ​ងាក​ទៅ​ស្តាំ ឬ​ទៅ​ឆ្វេង​បាន​ឡើយ។ កាល​លា​ឃើញ​ទេវតា​របស់​ព្រះ‌យេហូវ៉ា វា​ក៏​លុត​ជង្គង់​ក្រាប​ចុះ​ទាំង​បាឡាម​នៅ​លើ​ខ្នង ហើយ​កំហឹង​របស់​បាឡាម​ក៏​ឆួល​ឡើង រួច​គាត់​វាយ​លា​នឹង​ឈើ​ច្រត់។

អាន ជន‌គណនា 22