ជន‌គណនា 20:14-17

ជន‌គណនា 20:14-17 គកស១៦

លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ គឺ​ពី​ដំណើរ​ដែល​ដូន​តា​របស់​យើង​ខ្ញុំ​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ ហើយ​យើង​ខ្ញុំ​បាន​រស់​នៅ​ស្រុក​នោះ​ជា​យូរ​ឆ្នាំ។ សាសន៍​អេស៊ីព្ទ​បាន​ធ្វើ​បាប​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំ។ តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ចាត់​ទេវតា​មួយ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ មើល៍ យើង​ខ្ញុំ​នៅ​កាដេស ជា​ក្រុង​មួយ​នៅ​ជាប់​នឹង​ដែនដី​របស់​ព្រះកុរណា។ ដូច្នេះ សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​ផង។ យើង​ខ្ញុំ​នឹង​មិន​ដើរ​កាត់​ស្រែ ឬ​ចម្ការ​ទេ ក៏​មិន​ផឹក​ទឹក​ពី​អណ្តូង​ណា​មួយ​ដែរ គឺ​យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ផ្លូវ​ស្ដេច វិញ ដោយ​ឥត​ងាក​ទៅ​ខាង​ស្តាំ ឬ​ទៅ​ខាង​ឆ្វេង​ឡើយ រហូត​ទាល់​តែ​យើង​ខ្ញុំ​បាន​ឆ្លង​ផុត​ដែន​ដី​របស់​ព្រះ‌ករុណា»។

អាន ជន‌គណនា 20