ជន‌គណនា 13:26-31

ជន‌គណនា 13:26-31 គកស១៦

ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។ គេ​ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​បាន​ទៅ​ដល់​ស្រុក​ដែល​លោក​ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ​នោះ​ហើយ។ ស្រុក​នោះ​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ​ជា​ប្រាកដ​មែន នេះ​ហើយ​ជា​ផ្លែ​ឈើ​របស់​ស្រុក​នោះ។ ប៉ុន្តែ មនុស្ស​ដែល​នៅ​ក្នុង​ស្រុក​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ ទី​ក្រុង​របស់​គេ​មាន​កំផែង​រឹង‌មាំ ហើយ​ធំៗ ម្យ៉ាង​ទៀត យើង​ខ្ញុំ​បាន​ឃើញ​កូន​ចៅ​របស់​អ័ណាក់​នៅ​ទី​នោះ​ទៀត​ផង។ សាសន៍​អាម៉ា‌ឡេក​រស់​នៅ​តំបន់​ណេកិប ហើយ​សាសន៍​ហេត សាសន៍​យេប៊ូស និង​សាសន៍​អាម៉ូរី រស់​នៅ​ស្រុក​ភ្នំ រីឯ​សាសន៍​កាណាន រស់​នៅ​ក្បែរ​សមុទ្រ និង​នៅ​តាម​ទន្លេ​យ័រ‌ដាន់»។ ប៉ុន្ដែ កាលែប​បាន​ប្រាប់​ឲ្យ​ប្រជាជន​នៅ​ស្ងៀម​នៅ​ចំពោះ​មុខ​លោក​ម៉ូសេ ហើយ​ពោល​ថា៖ «ចូរ​យើង​ឡើង​ទៅ​ចាប់​យក​ស្រុក​នោះ​ជា​ប្រញាប់ ដ្បិត​យើង​អាច​នឹង​យក​ជ័យ​ជម្នះ​បាន​ដោយ​ស្រួល»។ ពេល​នោះ មនុស្ស​ដែល​បាន​ឡើង​ទៅ​ជា‌មួយ​លោក​ពោល​ថា៖ «ពួក​យើង​ពុំ​អាច​ឡើង​ទៅ​ទាស់​នឹង​ប្រជាជន​នេះ​បាន​ទេ ដ្បិត​គេ​ខ្លាំង​ពូកែ​ជាង​ពួក​យើង»។

អាន ជន‌គណនា 13