នេហេមា 8:9-11

នេហេមា 8:9-11 គកស១៦

ឯ​លោក​នេហេមា​ដែល​ជាទេសា​ភិបាល និង​សង្ឃ​អែសរ៉ា​ដែល​ជា​ស្មៀន ព្រម​ទាំង​ពួក​លេវី​ដែល​បង្រៀន​ប្រជា‌ជន ពោល​ទៅ​កាន់​ប្រជា‌ជន​ទាំង‌មូល​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះរបស់​អ្នក​រាល់​គ្នា មិន​ត្រូវកាន់​ទុក្ខ ឬ​យំ‌សោក​ឡើយ»។ ដ្បិតប្រជា‌ជន​ទាំង​ឡាយ​យំ ពេល​គេ​ឮ​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ។ បន្ទាប់​មក លោក​បន្ត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បរិ‌ភោគ​អាហារ ហើយ​ផឹក​ស្រា​ឆ្ងាញ់ៗ​ទៅ សូម​យក​ខ្លះ​ជូន​អ្នក​ណា​ដែលគ្មាន​អ្វី​រៀប​ចំឲ្យ​នោះ​ផង ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ​ថ្វាយ​ព្រះ‌អម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ឡើយ ដ្បិត​អំណរ​របស់​ព្រះ‌យេហូវ៉ា ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា»។ ដូច្នេះ ពួក​លេវី​បាន​លួង​លោម​ប្រជា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពាក្យ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​ស្ងាត់​ស្ងៀម​ទៅ ដ្បិត​ថ្ងៃ​នេះ​ជា​ថ្ងៃ​បរិសុទ្ធ មិន​ត្រូវ​កើត​ទុក្ខ​ឡើយ»។

អាន នេហេមា 8