នេហេមា 5:1-7

នេហេមា 5:1-7 គកស១៦

នៅ​គ្រា​នោះ មាន​សម្រែក​ជា​ខ្លាំង​របស់ប្រជា‌ជន និង​ប្រពន្ធ​របស់​ពួក‌គេ ស្រែក​ឡើង​ទាស់​នឹង​ពួក​បង‌ប្អូន​របស់​គេ​ជា​សាសន៍​យូដា។ ដ្បិត​មាន​អ្នក​ខ្លះ​ពោល​ថា៖ «យើង​ខ្ញុំ និង​កូន​ប្រុស កូន​ស្រី​របស់​យើង​ខ្ញុំ មាន​គ្នា​ជា​ច្រើន សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ ដើម្បី​ទទួល​ទាន ហើយ​រស់​នៅផង»។ មាន​អ្នក​ខ្លះ​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ និង​ផ្ទះ​សំបែង​របស់​យើង​ខ្ញុំ​អស់​ហើយ សូម​ឲ្យ​យើង​ខ្ញុំ​មាន​អាហារ​ទទួល​ទាន នៅ​គ្រា​អំណត់​នេះ​ផង»។ មាន​អ្នក​ខ្លះ​ផ្សេង​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្តេច ប៉ុន្តែ យើង​ខ្ញុំ និង​ពួក​បង‌ប្អូន​របស់​យើង​ខ្ញុំ មាន​សាច់​ឈាម​ដូច​គ្នា កូន​ចៅ​របស់​យើង​ខ្ញុំ ក៏​ដូច​ជា​កូន​ចៅ​របស់​ពួក‌គេ​ដែរ តែ​មើល៍ យើង​ខ្ញុំ​បង្ខំ​ចិត្ត​ឲ្យ​កូន​ប្រុស​កូន​ស្រី​របស់​យើង​ខ្ញុំ ទៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ ហើយ​កូន​ស្រី​របស់​យើង​ខ្ញុំ ខ្លះ​ក៏​បាន​ជាប់​ជា​ទាសករ​របស់​គេ យើង​ខ្ញុំ​ទាល់​ច្រក​ហើយ ដ្បិត​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ​ក៏​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​អ្នកដទៃ​ដែរ»។ កាល​ខ្ញុំ​បាន​ឮ​សម្រែក​របស់​ពួកគេ ហើយ​ឮ​ពាក្យ​ទាំងនេះ ខ្ញុំ​មាន​ចិត្ត​ក្ដៅ​ក្រហាយ​ជា​ខ្លាំង។ ខ្ញុំ​ក៏​ពិចា‌រណា​ក្នុង​ចិត្ត ហើយ​បន្ទោស​ពួក​អភិជន និង​ពួក​មេ​គ្រប់​គ្រង។ ខ្ញុំ​និយាយ​ទៅពួក‌គេ​ថា៖ «អស់​លោ​ក​គ្រប់​គ្នា ទារ​យក​ការ ពីពួក​បង‌ប្អូន​របស់​ខ្លួន»។ ខ្ញុំ​ក៏​រៀប​ចំ​ឲ្យ​មាន​ការ​ប្រជុំ​មួយ​យ៉ាង​ធំ ទាស់​នឹងពួក‌គេ

អាន នេហេមា 5