ហើយយើងនឹងបោះអសោចគួរខ្ពើមទៅលើឯង ឲ្យឯងទៅជាស្មោកគ្រោក រួចនឹងតាំងឯងឲ្យមនុស្សមើលលេង នោះអស់អ្នកណាដែលឃើញឯង និងគេចរត់ពីឯងទៅ ដោយពាក្យថា ក្រុងនីនីវេបានត្រូវខូចបង់ហើយ តើអ្នកណានឹងយំសោក តើនឹងរកអ្នកណាអាចជួយដោះទុក្ខឯងបាន? តើឯងវិសេសជាងក្រុងថេប ដែលនៅជាប់ទាំងទន្លេនីលឬ? ហើយមានទឹកនៅព័ទ្ធជុំវិញនោះ ក៏មានសមុទ្រការពារ គឺសមុទ្រទុកជាកំផែងឬអី? ស្រុកអេធីយ៉ូពី និងស្រុកអេស៊ីព្ទ ជាកម្លាំងរបស់គេ ហើយកម្លាំងនោះក៏ប្រមាណមិនបានផង ស្រុកពូត និងស្រុកលីប៊ី ជាជំនួយរបស់គេដែរ ទោះបើយ៉ាងនោះ គង់តែគេត្រូវចាប់ទៅជាឈ្លើយ កូនតូចៗរបស់គេត្រូវបោកកម្ទេចនៅតាមផ្លូវ ក៏បានបោះឆ្នោតចាប់មនុស្សមានត្រកូលខ្ពស់របស់គេ ហើយអស់អ្នកធំរបស់គេត្រូវជាប់ច្រវាក់ ឯងនឹងត្រូវស្រវឹង ឯងនឹងត្រូវលាក់ខ្លួន ហើយនឹងស្វែងរកទីពឹងជ្រកឲ្យរួចពីខ្មាំងសត្រូវដែរ។ អស់ទាំងបន្ទាយរបស់ឯងនឹងដូចជាដើមល្វា ដែលមានផ្លែទុំជាដំបូង បើអ្នកណាអង្រួន នោះផ្លែក៏ជ្រុះចូលក្នុងមាត់របស់អ្នកដែលស៊ី មើល៍! ពួកឯងនៅសល់តែស្រីៗ ទ្វារស្រុកឯងបើកចំហសម្រាប់ខ្មាំងសត្រូវ ភ្លើងបានឆេះរនុកឯងអស់ទៅ។ ចូរដងទឹកទុកសម្រាប់ពេលដែលសត្រូវឡោមព័ទ្ធឯងចុះ ត្រូវរៀបចំបន្ទាយឯងឲ្យមាំមួនឡើង ចូរចុះទៅជាន់លាយដីឥដ្ឋ ហើយជួសជុលឡឥដ្ឋឲ្យមាំមួន នៅទីនោះភ្លើងនឹងឆេះបន្សុសឯង ហើយនឹងមានដាវកាត់ឯង គឺនឹងស៊ីបង្ហិនឯងដូចជាដង្កូវ ចូរចម្រើនគ្នាឲ្យច្រើនឡើងដូចជាដង្កូវទៅ ត្រូវឲ្យមានគ្នាច្រើនដូចជាកណ្តូបផង ឯងបានចម្រើនពួកជំនួញរបស់ឯង ឲ្យមានច្រើនជាងផ្កាយនៅលើមេឃ តែដង្កូវបានស៊ីបង្ហិន រួចទៅបាត់ហើយ។ ពួកចៅហ្វាយរបស់ឯងប្រៀបដូចជាចង្រិត ហើយពួកមេទ័ពរបស់ឯងក៏ដូចជាហ្វូងកណ្តូប ដែលទំនៅរបងក្នុងពេលថ្ងៃរងា តែកាលណាថ្ងៃរះឡើង នោះវាហើរបាត់ទៅ ហើយកន្លែងដែលទៅទំនៅនោះ គ្មានអ្នកណាដឹងទេ។ ឱស្តេចសាសន៍អាសស៊ើរអើយ ពួកគង្វាលរបស់ឯង គេដេកលក់អស់ហើយ ពួកអ្នកមានត្រកូលខ្ពស់ក៏សម្រាក រាស្ត្ររបស់ឯងត្រូវខ្ចាត់ខ្ចាយទៅលើភ្នំ ឥតមានអ្នកណានឹងប្រមូលគេឡើយ។ គ្មានអ្វីព្យាបាលឯងឲ្យបាត់ឈឺឡើយ ព្រោះរបួសឯងធ្ងន់ណាស់ អស់អ្នកដែលឮដំណឹងពីឯង គេទះដៃអរ ដ្បិតតើមានអ្នកណាដែលមិនត្រូវអំពើកំណាច របស់ឯងជានិច្ចនោះ»។:៚
អាន ណាហ៊ុម 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ណាហ៊ុម 3:6-19
8 ថ្ងៃ
ណាហ៊ូមដែលមានឈ្មោះមានន័យថាការសម្រាលទុក្ខបាននាំមកនូវសារនៃការជំនុំជម្រះដល់ខ្មាំងសត្រូវរបស់ព្រះ ហើយនាំទាំងយុត្តិធម៌ និងសេចក្ដីសង្ឃឹមដល់អ៊ីស្រាអែល។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមណាហ៊ុម ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ