ព្រះអង្គយកពេត្រុស និងកូនរបស់សេបេដេទាំងពីរនាក់ទៅជាមួយ។ ព្រះអង្គចាប់ផ្ដើមមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំព្រួយចិត្តខ្លាំងណាស់ ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ហើយចាំយាម ជាមួយខ្ញុំ»។ កាលយាងទៅមុខបានបន្តិច ព្រះអង្គក៏ក្រាបចុះព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ! ប្រសិនបើបាន សូមឲ្យពែងនេះចៀសផុតពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ គឺតាមព្រះហឫទ័យព្រះអង្គវិញ»។ បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្ស ហើយឃើញគេកំពុងដេកលក់ ព្រះអង្គក៏មានព្រះបន្ទូលទៅពេត្រុសថា៖ «តើអ្នករាល់គ្នាទ្រាំនៅចាំយាមជាមួយខ្ញុំ សូម្បីតែមួយម៉ោងមិនបានទេឬ? ចូរចាំយាម ហើយអធិស្ឋាន ដើម្បីកុំឲ្យធ្លាក់ទៅក្នុងសេចក្តីល្បួង ដ្បិតវិញ្ញាណប្រុងប្រៀបជាស្រេចមែន តែសាច់ឈាមខ្សោយទេ»។ ព្រះអង្គយាងចេញទៅម្តងទៀត ជាលើកទីពីរ ហើយអធិស្ឋានថា៖ «ឱព្រះវរបិតារបស់ទូលបង្គំអើយ ប្រសិនបើទូលបង្គំត្រូវតែផឹកពីពែងនេះ ដោយចៀសពុំបាន សូមឲ្យបានសម្រេចតាមព្រះហឫទ័យរបស់ព្រះអង្គចុះ»។ កាលព្រះអង្គយាងត្រឡប់មកវិញ ព្រះអង្គឃើញពួកគេដេកលក់ទៀត ដ្បិតភ្នែករបស់គេធ្ងន់ជ្រប់។ ដូច្នេះ ព្រះអង្គក៏យាងចេញពីពួកគេម្តងទៀត ហើយអធិស្ឋានជាលើកទីបី ដោយមានព្រះបន្ទូលជាពាក្យដដែល។ បន្ទាប់មក ព្រះអង្គយាងមករកពួកសិស្ស ហើយមានព្រះបន្ទូលទៅគេថា៖ «តើអ្នករាល់គ្នានៅតែដេកលក់ ហើយសម្រាកទៀតឬ? មើល៍ ពេលកំណត់ជិតដល់ហើយ កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃរបស់មនុស្សបាប។ ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ កាលព្រះអង្គកំពុងមានព្រះបន្ទូលនៅឡើយ នោះយូដាស ជាម្នាក់ក្នុងចំណោមអ្នកទាំងដប់ពីរក៏មកដល់ ទាំងមានមនុស្សជាច្រើនកាន់ដាវ និងដំបងមកជាមួយ។ អ្នកទាំងនោះត្រូវបានពួកសង្គ្រាជ និងពួកចាស់ទុំរបស់ប្រជាជនចាត់ឲ្យមក។ អ្នកដែលក្បត់ព្រះអង្គបានឲ្យសញ្ញាមួយដល់គេ ដោយនិយាយថា៖ «ខ្ញុំថើបអ្នកណា គឺអ្នកនោះហើយ សុំចាប់គាត់ទៅ!» យូដាសក៏ចូលមករកព្រះយេស៊ូវភ្លាម ហើយទូលថា៖ «ជម្រាបសួររ៉ាប៊ី!» រួចក៏ថើបព្រះអង្គ។ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «សម្លាញ់អើយ អ្នកមកនេះចង់ធ្វើអ្វី ចូរធ្វើទៅចុះ!» ពេលនោះ គេក៏ចូលមកចាប់ព្រះអង្គ។ ខណៈនោះ មានម្នាក់ក្នុងចំណោមពួកអ្នកដែលនៅជាមួយព្រះយេស៊ូវលូកដៃហូតដាវរបស់ខ្លួន ហើយកាប់អ្នកបម្រើរបស់សម្ដេចសង្ឃ ដាច់ស្លឹកត្រចៀក។ ពេលនោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «ចូរស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយដាវ។ តើអ្នកស្មានថា ខ្ញុំមិនអាចសូមដល់ព្រះវរបិតាខ្ញុំ ហើយព្រះអង្គនឹងចាត់ទេវតាលើសជាងដប់ពីរកង មកជួយខ្ញុំបានភ្លាមទេឬ? បើធ្វើដូច្នោះ តើបទគម្ពីរនឹងសម្រេចដូចម្ដេចបាន ដែលថា ហេតុការណ៍នេះត្រូវតែកើតឡើងយ៉ាងនេះ?» នៅវេលានោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅកាន់បណ្តាជនថា៖ «តើខ្ញុំនេះជាចោរឬ បានជាអ្នករាល់គ្នាចេញមកចាប់ខ្ញុំ ទាំងកាន់ដាវ កាន់ដំបងដូច្នេះ? រាល់ថ្ងៃ ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហារ តែអ្នករាល់គ្នាមិនបានចាប់ខ្ញុំទេ ប៉ុន្តែ ការទាំងអស់នេះបានកើតមក ដើម្បីឲ្យបានសម្រេចសេចក្ដីដែលពួកហោរាបានចែងទុកនៅក្នុងបទគម្ពីរ»។ ពេលនោះ ពួកសិស្សទាំងអស់ក៏រត់ចោលព្រះអង្គ ហើយគេចខ្លួនអស់ទៅ។ បន្ទាប់មក ពួកអ្នកដែលបានចាប់ព្រះយេស៊ូវបាននាំព្រះអង្គទៅជួបលោកកៃផាស ជាសម្ដេចសង្ឃ នៅកន្លែងដែលពួកអាចារ្យ និងពួកចាស់ទុំបានជួបជុំគ្នា។ ពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ទីលានរបស់សម្ដេចសង្ឃ ហើយចូលទៅអង្គុយខាងក្នុងជាមួយកងរក្សាព្រះវិហារ ដើម្បីចង់ដឹងលទ្ធផល។ ចំណែកពួកសង្គ្រាជ និងក្រុមប្រឹក្សាទាំងមូល ស្វែងរកបន្ទាល់ក្លែងក្លាយ មកចោទប្រកាន់ព្រះយេស៊ូវ ដើម្បីឲ្យគេមានហេតុនឹងសម្លាប់ព្រះអង្គ
អាន ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:37-59
21 Days
Learn how best to pray, both from the prayers of the faithful and from the words of Jesus Himself. Find encouragement to keep taking your requests to God every day, with persistence and patience. Explore examples of empty, self righteous prayers, balanced against the pure prayers of those with clean hearts. Pray constantly.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ