ម៉ាថាយ 2:1-4

ម៉ាថាយ 2:1-4 គកស១៦

ពេល​ព្រះ‌យេស៊ូវ​ប្រសូត​នៅ​ភូមិ​បេថ្លេហិម ស្រុក​យូដា ក្នុង​រាជ្យ​ព្រះ‌បាទ​ហេរ៉ូឌ មាន​ពួក​ហោរ​ពី​ទិស​ខាង​កើត​ធ្វើ​ដំណើរ​មក​ក្រុង​យេរូ‌សាឡិម សួរ​ថា៖ «តើ​បុត្រ​ដែល​បាន​ប្រសូត​មក​ជា​ស្តេច​សាសន៍​យូដា​ទ្រង់​គង់​នៅ​ឯ​ណា? ព្រោះ​យើង​បាន​ឃើញ​ផ្កាយ​របស់​ព្រះ‌អង្គ​ពី​ទិស​ខាង​កើត ហើយ​យើង​មក​ថ្វាយ‌បង្គំ​ព្រះ‌អង្គ»។ កាល​ព្រះ‌បាទ​ហេរ៉ូឌ​បាន​ឮ​ដូច្នេះ ទ្រង់​មាន​ព្រះ‌ហឫ‌ទ័យ​រន្ធត់​ជា​ខ្លាំង ហើយ​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ​ក្នុង​ក្រុង​យេរូ‌សាឡិម​ក៏​រន្ធត់​ចិត្ត​ដែរ។ ក្រោយ​ពី​បាន​ហៅ​ពួក​សង្គ្រាជ និង​ពួក​អាចារ្យ​របស់​បណ្តា‌ជន​មក​ជួប​ជុំ​គ្នា​ហើយ ទ្រង់​ក៏​សាក​សួរ​ពួក​គេ​ពី​កន្លែង​ដែល​ព្រះ‌គ្រីស្ទ​ប្រសូត។

អាន ម៉ាថាយ 2