ម៉ាថាយ 13:36-43

ម៉ាថាយ 13:36-43 គកស១៦

បន្ទាប់​មក ព្រះ‌អង្គ​ក៏​យាង​ចេញ​ពី​មហា‌ជន ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ។ ពួក​សិស្ស​របស់​ព្រះ‌អង្គ​បាន​ចូល​មក​ជិត​ព្រះ‌អង្គ​ទូល​ថា៖ «សូម​ពន្យល់​រឿង​ប្រៀប​ធៀប​អំពី​ស្រងែ​ក្នុង​ស្រែ​ប្រាប់​យើង​ខ្ញុំ​ផង»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «អ្នក​ដែល​ព្រោះ​ពូជ​ល្អ គឺ​ជា​កូន​មនុស្ស ស្រែ គឺ​ពិភព​លោក ហើយ​ពូជ​ល្អ គឺ​ជា​ពួក​កូន​របស់​ព្រះរាជ្យ ឯ​ស្រងែ គឺ​ជា​ពួក​កូន​របស់​អា​កំណាច សត្រូវ​ដែល​ព្រោះ​ស្រងែ​នោះ គឺ​ជា​អារក្ស ចម្រូត គឺ​ជា​គ្រា​ចុង​បំផុត ហើយ​ពួក​អ្នក​ច្រូត គឺ​ជា​ពួក​ទេវតា។ ដូច្នេះ គេ​ច្រូត​ស្រងែ ហើយ​យក​ទៅ​ដុត​ចោល​ក្នុង​ភ្លើង​យ៉ាង​ណា នោះ​គ្រា​ចុង​បំផុត​ក៏​នឹង​កើត​មាន​យ៉ាង​នោះ​ដែរ។ កូន​មនុស្ស​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​មក ហើយ​ទេវតា​ទាំង​នោះ​នឹង​ប្រមូល​អស់​អ្នក ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប និង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពី​ទុច្ចរិត ចេញ​ពី​នគរ​របស់​លោក ហើយ​ពួក​ទេវតា​នឹង​បោះ​អ្នក​ទាំង​នោះ​ទៅ​ក្នុង​គុក​ភ្លើង នៅ​ទី​នោះ​នឹង​យំ ហើយ​សង្កៀត​ធ្មេញ។ ពេល​នោះ មនុស្ស​សុចរិត​នឹង​ភ្លឺ​ដូច​ជា​ថ្ងៃ នៅ​ក្នុង​ព្រះរាជ្យ​នៃ​ព្រះ‌វរបិតា​របស់​គេ។ អ្នក​ណា​មាន​ត្រចៀក ចូរ​ស្តាប់​ចុះ!»

អាន ម៉ាថាយ 13

វីដេអូសម្រាប់ ម៉ាថាយ 13:36-43