កាលបានធ្វើសម្រេចគ្រប់ទាំងអស់ តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់ហើយ ពួកគាត់ក៏នាំគ្នាវិលត្រឡប់ទៅស្រុកវិញ គឺទៅភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះឱរសមានវ័យចម្រើនឡើង ហើយមានកម្លាំងខ្លាំង ប្រកបដោយប្រាជ្ញាពោរពេញ ហើយព្រះគុណនៃព្រះក៏សណ្ឋិតលើព្រះអង្គ។ ជារៀងរាល់ឆ្នាំ មាតាបិតារបស់ព្រះអង្គតែងតែធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យរំលង។ កាលព្រះអង្គមានព្រះជន្មបានដប់ពីរព្រះវស្សា ពួកគេក៏នាំគ្នាឡើងទៅចូលរួមពិធីបុណ្យ តាមទំនៀមទម្លាប់។ លុះពិធីបុណ្យបានចប់សព្វគ្រប់ ពេលពួកគេត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវបានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតារបស់ព្រះអង្គ ពុំបានដឹងទេ ដោយស្មានថា ព្រះអង្គស្ថិតនៅក្នុងចំណោមអស់អ្នកដែលរួមដំណើរ គេក៏ធ្វើដំណើរអស់រយៈពេលមួយថ្ងៃ បន្ទាប់មក ទើបពួកគាត់ចាប់ផ្តើមសួររកព្រះអង្គ ក្នុងចំណោមញាតិសន្តាន និងពួកអ្នកដែលស្គាល់គ្នា។ កាលរកមិនឃើញ ពួកគាត់ក៏ត្រឡប់ទៅរកព្រះអង្គនៅក្រុងយេរូសាឡិមវិញ។ បីថ្ងៃក្រោយមក ពួកគាត់ឃើញព្រះអង្គគង់នៅក្នុងចំណោមពួកគ្រូ ក្នុងព្រះវិហារ កំពុងស្តាប់ និងសួរសំណួរដល់គេ។ អស់អ្នកដែលស្តាប់ព្រះអង្គ ក៏អស្ចារ្យក្នុងចិត្តពីប្រាជ្ញា និងចម្លើយរបស់ព្រះអង្គ។ ពេលមាតាបិតាបានឃើញព្រះអង្គ ពួកគាត់ក៏នឹកប្លែកក្នុងចិត្ត ហើយមាតាសួរថា៖ «កូនអើយ ហេតុអ្វីបានជាកូនប្រព្រឹត្តនឹងយើងដូច្នេះ? មើល៍! ឪពុក និងម្តាយរបស់កូន ខំដើររកកូនទាំងចិត្តថប់ព្រួយជាខ្លាំង»។ ព្រះអង្គមានព្រះបន្ទូលតបថា៖ «តើលោកឪពុកអ្នកម្តាយរកកូនធ្វើអ្វី? តើមិនជ្រាបថា កូនត្រូវនៅក្នុងព្រះដំណាក់របស់ព្រះវរបិតាកូនទេឬ?» តែពួកគាត់មិនយល់ពីពាក្យដែលព្រះអង្គមានព្រះបន្ទូលនោះទេ។ បន្ទាប់មក ព្រះអង្គក៏យាងចុះទៅភូមិណាសារ៉ែតជាមួយពួកគាត់វិញ ហើយធ្វើតាមឱវាទរបស់ពួកគាត់។ ឯមាតារបស់ព្រះអង្គ បានរក្សារឿងទាំងនោះទុកនៅក្នុងចិត្ត។ ព្រះយេស៊ូវមានវ័យចម្រើនឡើង ទាំងប្រាជ្ញា និងកេរ្តិ៍ឈ្មោះ ហើយជាទីគាប់ព្រះហឫទ័យដល់ព្រះ និងចិត្តមនុស្សផងទាំងពួង។
អាន លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:39-52
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ