លូកា 2:15-18
លូកា 2:15-18 គកស១៦
កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។ ដូច្នេះ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំនៅក្នុងស្នូកសត្វ។ កាលបានឃើញហើយ គេក៏រៀបរាប់អំពីសេចក្តីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ ហើយអស់អ្នកដែលបានឮ ក៏មានសេចក្តីអស្ចារ្យនឹងពាក្យដែលពួកគង្វាលបានប្រាប់។





