នៅគ្រានោះ សេសារ-អូគូស្ទ បានចេញព្រះរាជឱង្ការមួយច្បាប់ ឲ្យមនុស្សទាំងអស់ដែលនៅផែនដីបានចុះបញ្ជី។ ការចុះបញ្ជីមុនដំបូងនេះ ធ្វើឡើងនៅពេលលោកគីរេនាសធ្វើជាទេសាភិបាលនៅស្រុកស៊ីរី។ មនុស្សទាំងអស់ធ្វើដំណើរទៅស្រុកកំណើតរៀងៗខ្លួន ដើម្បីចុះបញ្ជី។ រីឯយ៉ូសែប ក៏ធ្វើដំណើរពីភូមិណាសារ៉ែត ស្រុកកាលីឡេ ឡើងទៅស្រុកយូដា ដល់ក្រុងរបស់ព្រះបាទដាវីឌ ឈ្មោះបេថ្លេហិម ព្រោះគាត់ជារាជវង្ស និងជាព្រះញាតិព្រះបាទដាវីឌ ដើម្បីចុះបញ្ជីជាមួយម៉ារា ជាគូដណ្តឹងដែលមានគភ៌នោះ។ ពេលអ្នកទាំងពីរកំពុងនៅទីនោះ វេលាដែលនាងត្រូវប្រសូតក៏មកដល់។ នាងប្រសូតបានបុត្រាច្បងមក ហើយរុំបុត្រនោះនឹងសំពត់ រួចដាក់ឲ្យផ្ទំក្នុងស្នូកសត្វ ព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងសម្រាប់ពួកគេទេ។ នៅស្រុកនោះ ពេលយប់មានពួកគង្វាលដែលចាំយាម រក្សាហ្វូងចៀមរបស់ខ្លួននៅតាមទីវាល។ ពេលនោះ មានទេវតារបស់ព្រះអម្ចាស់មួយរូបមកឈរជិតគេ ហើយសិរីល្អរបស់ព្រះអម្ចាស់ក៏ភ្លឺឆ្វាត់ជុំវិញគេ ធ្វើឲ្យគេភ័យខ្លាចជាខ្លាំង។ ប៉ុន្តែ ទេវតាពោលទៅគេថា៖ «កុំខ្លាចអី ដ្បិតមើល៍! ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីអំណរយ៉ាងអស្ចារ្យសម្រាប់មនុស្សទាំងអស់ ដ្បិតនៅថ្ងៃនេះ មានព្រះសង្គ្រោះមួយអង្គ ប្រសូតដល់អ្នករាល់គ្នានៅក្រុងព្រះបាទដាវីឌ គឺព្រះគ្រីស្ទជាព្រះអម្ចាស់។ នេះជាទីសម្គាល់ដល់អ្នករាល់គ្នា គឺអ្នករាល់គ្នានឹងឃើញព្រះឱរសមួយ រុំនឹងសំពត់ ផ្តេកនៅក្នុងស្នូកសត្វ»។ រំពេចនោះ មានពួកពលបរិវារកកកុញពីស្ថានសួគ៌ នៅជាមួយទេវតានោះ ហើយពោលសរសើរដល់ព្រះថា៖ «សូមលើកតម្កើងសិរីល្អដល់ព្រះដែលគង់នៅស្ថានដ៏ខ្ពស់បំផុត ហើយនៅផែនដី សូមឲ្យបានប្រកបដោយសេចក្តីសុខសាន្ត ដល់អស់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ!»។ កាលពួកទេវតាបានចេញពីពួកគេ ត្រឡប់ទៅស្ថានសួគ៌វិញហើយ នោះពួកគង្វាលនិយាយគ្នាថា៖ «ទៅយើងនាំគ្នាទៅបេថ្លេហិម ហើយមើលហេតុការណ៍ដែលបានកើតឡើងនោះ ដូចព្រះអម្ចាស់បានប្រាប់ឲ្យយើងដឹង»។ ដូច្នេះ គេក៏ទៅជាប្រញាប់ ឃើញម៉ារា និងយ៉ូសែប ព្រមទាំងព្រះឱរសផ្ទំនៅក្នុងស្នូកសត្វ។ កាលបានឃើញហើយ គេក៏រៀបរាប់អំពីសេចក្តីដែលទេវតាបានប្រាប់អំពីព្រះឱរសនេះ ហើយអស់អ្នកដែលបានឮ ក៏មានសេចក្តីអស្ចារ្យនឹងពាក្យដែលពួកគង្វាលបានប្រាប់។ ប៉ុន្តែ ម៉ារារក្សារឿងទាំងនោះ ទាំងត្រិះរិះពិចារណានៅតែក្នុងចិត្តវិញ។ ឯពួកគង្វាលក៏វិលត្រឡប់ទៅវិញ ទាំងថ្វាយសិរីល្អ ហើយសរសើរតម្កើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញ ដូចជាទេវតាបានប្រាប់។
អាន លូកា 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 2:1-20
7 Days
The Christmas story is one surprise after another. But sometimes the details become so familiar that they lose their impact. These short prayer devotionals help you to dwell deeply on the most unexpected and significant event in history: that God himself became one of us. Each prayer is written by David Mathis, executive editor for desiringGod.org and pastor at Cities Church in Saint Paul, Minnesota.
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ