ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមយើង ហើយមិនប្រព្រឹត្តតាមសេចក្ដីបញ្ញត្តិរបស់យើងទាំងនេះ ដោយមើលងាយដល់អស់ទាំងច្បាប់របស់យើង ហើយខ្ពើមក្រឹត្យក្រមរបស់យើង មិនព្រមប្រព្រឹត្តតាមអស់ទាំងសេចក្ដីបង្គាប់នេះ គឺអ្នកផ្តាច់សេចក្ដីសញ្ញារបស់យើងចេញ។ នោះយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាយ៉ាងដូច្នេះ គឺនឹងតម្រូវសេចក្ដីស្ញែងខ្លាចមកលើអ្នករាល់គ្នា ជាជំងឺរីងរៃ និងគ្រុនក្តៅ ដែលធ្វើឲ្យភ្នែកកាន់តែស្រវាំងទៅ ហើយនាំឲ្យមានចិត្តវេទនា អ្នករាល់គ្នានឹងសាបព្រោះជាការឥតប្រយោជន៍ ដ្បិតខ្មាំងសត្រូវនឹងស៊ីទាំងអស់ទៅ។ យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា នោះអ្នកនឹងចាញ់ពួកខ្មាំងសត្រូវ អស់អ្នកដែលស្អប់អ្នក គេនឹងត្រួតត្រាលើអ្នក ហើយអ្នកនឹងរត់ទៅដោយឥតមានអ្នកណាដេញតាមផង។ បើអ្នករាល់គ្នានៅតែមិនស្តាប់តាមយើងទៀត នោះយើងនឹងវាយផ្ចាលប្រាំពីរដងលើសទៅទៀត ដោយព្រោះអំពើបាបរបស់អ្នក។ យើងនឹងបំបាត់សេចក្ដីអំនួតដែលអ្នកអួតពីអំណាចខ្លួន ក៏នឹងឲ្យមេឃដែលនៅពីលើអ្នកប្រែទៅដូចជាដែក ហើយដីរបស់អ្នកដូចជាលង្ហិន។ អ្នករាល់គ្នានឹងអស់កម្លាំងជាការឥតប្រយោជន៍ ដ្បិតដីរបស់អ្នកមិនបង្កើតផលទេ ហើយដើមឈើដែលនៅស្រុកក៏មិនបានផ្លែផង។ បើអ្នករាល់គ្នានៅតែដើរទទឹងនឹងយើង ហើយមិនព្រមស្តាប់តាម នោះយើងនឹងនាំឲ្យអ្នកមានសេចក្ដីវេទនាប្រាំពីរដងលើសទៅទៀត តាមអំពើបាបរបស់អ្នក។
អាន លេវីវិន័យ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 26:14-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ