«អ្នករាល់គ្នាមិនត្រូវធ្វើរូបព្រះ បញ្ឈររូបឆ្លាក់ ឬបង្គោលថ្ម សម្រាប់គោរពឡើយ ក៏មិនត្រូវមានថ្មឆ្លាក់ជារូបអ្វីនៅក្នុងស្រុកអ្នក ដើម្បីឱនក្រាបគោរពចំពោះរូបនោះដែរ ដ្បិតយើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ។ អ្នករាល់គ្នាត្រូវរក្សាអស់ទាំងពេលសប្ប័ទរបស់យើង ហើយកោតខ្លាចដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងជាព្រះយេហូវ៉ា។ បើអ្នករាល់គ្នាដើរតាមអស់ទាំងច្បាប់ ហើយរក្សាអស់ទាំងបញ្ញត្តិយើង ព្រមទាំងប្រព្រឹត្តតាម នោះយើងនឹងបង្អុរភ្លៀងមកតាមរដូវកាល ដីនឹងចម្រើនផល ហើយដើមឈើទាំងប៉ុន្មាននៅចម្ការ នឹងបង្កើតផ្លែដែរ។ ការបញ្ជាន់ស្រូវរបស់អ្នករាល់គ្នា នឹងនៅរហូតដល់រដូវបេះផ្លែទំពាំងបាយជូរ ហើយការបេះផ្លែទំពាំងបាយជូរនឹងនៅរហូតដល់រដូវសាបព្រោះទៀត អ្នករាល់គ្នានឹងបានអាហារបរិភោគជាបរិបូរ ហើយនៅក្នុងស្រុករបស់អ្នកដោយសុខសាន្ត។ យើងនឹងឲ្យមានសេចក្ដីសុខនៅក្នុងស្រុកនោះ អ្នករាល់គ្នានឹងដេកដោយឥតមានអ្នកណាមកបំភ័យឡើយ យើងនឹងធ្វើឲ្យអស់ទាំងសត្វសាហាវបាត់ពីស្រុកចេញអស់ ហើយដាវក៏មិនដែលមកក្នុងស្រុកអ្នកដែរ។ អ្នករាល់គ្នានឹងដេញពួកខ្មាំងសត្រូវ ហើយគេនឹងដួលដោយដាវនៅមុខរបស់អ្នក។ ពួកអ្នកតែប្រាំនាក់នឹងដេញគេដល់ទៅមួយរយនាក់ ហើយពួកអ្នកមួយរយនាក់នឹងដេញគេដល់ទៅមួយម៉ឺននាក់ក៏បាន អស់ទាំងខ្មាំងសត្រូវអ្នកនឹងដួលដោយដាវនៅមុខអ្នក។ យើងនឹងជួយទំនុកបម្រុងអ្នករាល់គ្នា ឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង ហើយយើងនឹងតាំងសេចក្ដីសញ្ញានឹងអ្នករាល់គ្នាដែរ អ្នករាល់គ្នានឹងបរិភោគផលចាស់រហូតដល់ផលថ្មីចូលមក នោះនឹងត្រូវយកផលចាស់ចេញ ឲ្យបានកន្លែងដាក់ផលថ្មីវិញ។ យើងនឹងតាំងទីលំនៅរបស់យើងនៅកណ្ដាលអ្នករាល់គ្នា ឥតដែលមានស្អប់ខ្ពើមដល់អ្នករាល់គ្នាឡើយ។ យើងនឹងដើរនៅកណ្ដាលពួកអ្នក ព្រមទាំងធ្វើជាព្រះដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជារាស្ត្ររបស់យើង។ យើងនេះគឺយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទមក ដើម្បីមិនឲ្យធ្វើជាអ្នកបម្រើរបស់គេទៀត យើងបានបំបាក់កាំនឹមរបស់អ្នករាល់គ្នាចេញ ហើយបាននាំឲ្យដើរដោយត្រង់ខ្លួនឡើងវិញ។
អាន លេវីវិន័យ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 26:1-13
2 Weeks
Jesus Himself said anyone who loves Him will obey His teaching. No matter what it costs us personally, our obedience matters to God. The "Obedience" reading plan walks through what the Scriptures say about obedience: How to maintain a mindset of integrity, the role of mercy, how obeying frees us and blesses our lives, and more.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ