លេវី‌វិន័យ 2:1-3

លេវី‌វិន័យ 2:1-3 គកស១៦

បើ​អ្នក​ណា​ចង់​ថ្វាយ​ជា​តង្វាយ​ម្សៅ​ដល់​ព្រះ‌យេហូវ៉ា ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ប្រេង ព្រម​ទាំង​ដាក់​កំញាន​ផង ត្រូវ​យក​ទៅ​ជូន​ពួក​កូន​លោក​អើរ៉ុន​ជា​សង្ឃ ហើយ​សង្ឃ​ត្រូវ​យក​ម្សៅ​យ៉ាង​ម៉ដ្ត​នោះ​មួយ​ក្តាប់​ជា​មួយ​ប្រេង​ខ្លះ ព្រម​ទាំង​កំញាន​ទាំង​អស់​ទៅ​ដុត ទុក​ជា​ទី​រំឭក​នៅ​លើ​អាសនា គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។ ចំណែក​តង្វាយ​ម្សៅ​ដែល​នៅ​សល់ នោះ​គឺ​សម្រាប់​អើរ៉ុន និង​កូន​របស់​លោក ជា​របស់​បរិសុទ្ធ​បំផុត ក្នុងចំណោម​តង្វាយ​ដែល​ដុត​ថ្វាយ​ព្រះ‌យេហូវ៉ា។