កុំឲ្យអ្នករាល់គ្នាស្មោកគ្រោក ដោយប្រព្រឹត្តអំពើទាំងនេះណាមួយឡើយ ដ្បិតសាសន៍ដទៃទាំងប៉ុន្មាន ដែលយើងបណ្តេញចេញពីមុខអ្នករាល់គ្នា នោះបានស្មោកគ្រោកចំពោះអំពើទាំងនេះហើយ។ ស្រុកគេក៏ត្រូវស្មោកគ្រោកដែរ បានជាយើងទម្លាក់អំពើទុច្ចរិតរបស់គេទៅលើគេវិញ ឯស្រុកក៏ក្អួតគេចេញទៅផង។ ដូច្នេះ អ្នករាល់គ្នាវិញ ត្រូវឲ្យកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តិទាំងប៉ុន្មានរបស់យើង ហើយកុំប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះឡើយ ទោះទាំងអ្នកស្រុក ឬពួកប្រទេសក្រៅដែលនៅកណ្ដាលអ្នករាល់គ្នា (ដ្បិតពួកអ្នកដែលអាស្រ័យនៅមុនអ្នករាល់គ្នា គេបានប្រព្រឹត្តអស់ទាំងអំពើគួរខ្ពើមឆ្អើមនោះ ហើយស្រុករបស់គេក៏បានត្រូវស្មោកគ្រោក)។ ដូច្នេះ បើកាលណាអ្នករាល់គ្នានាំឲ្យស្រុកនោះទៅជាស្មោកគ្រោកដែរ នោះក្រែងស្រុកនោះនឹងក្អួតអ្នករាល់គ្នាចេញទៀត ដូចជាបានក្អួតពួកសាសន៍ដទៃដែលនៅមុនអ្នករាល់គ្នាដែរ។ ដ្បិតអ្នកណាដែលប្រព្រឹត្តអំពើគួរខ្ពើមឆ្អើមណាមួយនោះ អ្នកនោះឯងនឹងត្រូវកាត់ចេញពីសាសន៍របស់ខ្លួន។ ដូច្នេះ អ្នករាល់គ្នាត្រូវរក្សាបញ្ញើរបស់យើង ដើម្បីកុំឲ្យប្រព្រឹត្តតាមទម្លាប់គួរខ្ពើមទាំងនោះ ដែលគេបានប្រព្រឹត្តមុនអ្នករាល់គ្នាឡើយ ហើយដើម្បីកុំឲ្យអ្នករាល់គ្នានាំឲ្យខ្លួនស្មោកគ្រោកដោយសារអំពើទាំងនោះផង យើងនេះជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាហើយ»។
អាន លេវីវិន័យ 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 18:24-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ