បរិទេវ 1:1-4

បរិទេវ 1:1-4 គកស១៦

ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។ នាង​យំ​អណ្តឺត‌អណ្តក​នៅ​ពេល​យប់ ទឹក​ភ្នែក​រហាម​នៅ​លើ​ថ្ពាល់​ផង ក្នុង​ពួក​អ្នក​ដែល​ស្រឡាញ់​នាង នោះ​ឥត​មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ពួក​មិត្ត​សម្លាញ់​ទាំង​អស់​បាន​ក្បត់​នាង​ហើយ គេ​ត្រឡប់​ជា​ខ្មាំង​សត្រូវ​វិញ។ ពួក​យូដា​បាន​ទៅ​ជា​ឈ្លើយ​ហើយ ក៏ត្រូវ​រង​ទុក្ខ ហើយ​បម្រើ​យ៉ាង​ធ្ងន់ នាង​អា‌ស្រ័យ​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ ឥត​បាន​សម្រាក​ឡើយ ពួក​អ្នក​បៀត‌បៀន​នាង​បាន​តាម​នាង​ទាន់ នៅ​ច្រក​ចង្អៀត។ ផ្លូវ​ទៅ​កាន់​ក្រុង​ស៊ីយ៉ូន​យំ​ទួញ ដ្បិត​គ្មាន​អ្នក​ណា​មក​ចូលរួម​ពិធីបុណ្យ​សោះ ទ្វារ​ទី​ក្រុងទាំងប៉ុន្មាន​នៅ​ស្ងាត់​ច្រៀប ហើយ​ពួក​សង្ឃ​ក៏​ថ្ងូរ ពួក​ក្រមុំៗ​មាន​ទុក្ខ​ក្រៀម​ក្រំ ហើយ​ទី​ក្រុង​ទាំង​មូល​មាន​ពេញដោយភាព​ជូរ​ចត់។

អាន បរិទេវ 1