លោកយ៉ូស្វេបង្គាប់ប្រជាជនថា៖ «អ្នករាល់គ្នាមិនត្រូវស្រែក ឬឲ្យមានឮសំឡេងអ្វីឡើយ ក៏មិនត្រូវឲ្យមានឮពាក្យណាចេញពីមាត់អ្នករាល់គ្នាដែរ រហូតដល់ថ្ងៃដែលខ្ញុំប្រាប់ឲ្យអ្នករាល់គ្នាស្រែក នោះសឹមស្រែក»។ ដូច្នេះ លោកឲ្យគេសែងហិបរបស់ព្រះយេហូវ៉ា ព័ទ្ធជុំវិញទីក្រុងអស់មួយជុំ រួចគេត្រឡប់ចូលមកក្នុងជំរំវិញ ហើយសម្រាកពេលយប់ក្នុងជំរំ។ លោកយ៉ូស្វេក្រោកឡើងពីព្រលឹម ហើយពួកសង្ឃនាំគ្នាសែងហិបរបស់ព្រះយេហូវ៉ា។ ពួកសង្ឃទាំងប្រាំពីររូបដែលកាន់ត្រែស្នែងចៀមទាំងប្រាំពីរ ដើរនាំមុខហិបរបស់ព្រះយេហូវ៉ា ទាំងផ្លុំត្រែបណ្តើរ។ ពួកអ្នកប្រដាប់អាវុធដើរនៅខាងមុខ ហើយកម្លាំងការពារជួរខាងក្រោយ ដើរបន្ទាប់ពីហិប រីឯពួកសង្ឃដើរទៅមុខទាំងផ្លុំត្រែបណ្ដើរ។ នៅថ្ងៃទីពីរ គេដើរជុំវិញទីក្រុងមួយជុំ រួចវិលចូលមកក្នុងជំរំវិញ។ គេធ្វើដូច្នេះរយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ គេក្រោកឡើងពីព្រលឹមស្រាងៗ ហើយដើរព័ទ្ធជុំវិញទីក្រុងតាមរបៀបដដែលប្រាំពីរជុំ។ មានតែថ្ងៃនោះទេ ដែលគេដើរព័ទ្ធទីក្រុងចំនួនប្រាំពីរជុំ។ នៅជុំទីប្រាំពីរ កាលពួកសង្ឃបានផ្លុំត្រែ លោកយ៉ូស្វេក៏បង្គាប់ប្រជាជនថា៖ «ចូរស្រែកឡើង! ដ្បិតព្រះយេហូវ៉ាបានប្រគល់ទីក្រុងនេះមកអ្នករាល់គ្នាហើយ។ ទីក្រុងនេះ និងអ្វីៗទាំងអស់នៅក្នុងក្រុងនេះ ត្រូវបំផ្លាញឲ្យអស់ថ្វាយព្រះយេហូវ៉ា ទុកតែនាងរ៉ាហាប ជាស្រីពេស្យា និងអស់អ្នកដែលនៅក្នុងផ្ទះជាមួយនាងប៉ុណ្ណោះឲ្យនៅរស់ ព្រោះនាងបានបំពួនអ្នកស៊ើបការណ៍ ដែលយើងបានចាត់ឲ្យមក។ រីឯអ្នករាល់គ្នាវិញ ត្រូវប្រយ័ត្នចំពោះរបស់ណាដែលត្រូវបំផ្លាញ ក្រែងកាលណាអ្នករាល់គ្នាញែកអ្វីៗសម្រាប់បំផ្លាញ ហើយបែរទៅជាយករបស់ណាមួយទុក នោះអ្នកនឹងធ្វើឲ្យជំរំអ៊ីស្រាអែលត្រូវបំផ្លាញដែរ ព្រមទាំងនាំឲ្យជំរំអ៊ីស្រាអែលកើតមានទុក្ខទោសផង។ ប៉ុន្តែ ឯប្រាក់ និងមាសទាំងប៉ុន្មាន ប្រដាប់ប្រដាធ្វើពីលង្ហិន និងពីដែកទាំងប៉ុន្មាន ត្រូវញែកជាបរិសុទ្ធថ្វាយព្រះយេហូវ៉ា ហើយរបស់ទាំងនោះត្រូវចូលទៅក្នុងឃ្លាំងរបស់ព្រះយេហូវ៉ា»។ ដូច្នេះ ប្រជាជនក៏ស្រែកហ៊ោ ហើយពួកសង្ឃក៏ផ្លុំត្រែឡើង។ កាលប្រជាជនឮសូរត្រែ គេក៏នាំគ្នាស្រែកឡើងយ៉ាងខ្លាំង ហើយកំផែងក៏រលំចុះនៅនឹងកន្លែង។ ប្រជាជននាំគ្នាសម្រុកឡើងទៅមុខរៀងៗខ្លួន ហើយគេចាប់យកទីក្រុងនោះ។
អាន យ៉ូស្វេ 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 6:10-20
13 ថ្ងៃ។
ចូរហៅសៀវភៅយ៉ូស្វេថា “និក្ខមនំ៖ ផ្នែកទី ២” ជារាស្ដ្ររបស់ព្រះជំនាន់ថ្មីយកទឹកដីដែលលោកបានសន្យា។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូស្វេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ