យ៉ូស្វេ 3:1-7
យ៉ូស្វេ 3:1-7 គកស១៦
ព្រលឹមស្រាងៗ លោកយ៉ូស្វេក្រោកឡើង ហើយនាំគ្នាចេញដំណើរពីស៊ីទីម ជាមួយពួកកូនចៅអ៊ីស្រាអែលទាំងអស់។ លុះមកដល់ទន្លេយ័រដាន់ គេក៏ស្នាក់នៅទីនោះ មុននឹងឆ្លងទៅត្រើយម្ខាង។ បីថ្ងៃក្រោយមក ពួកនាយកក៏ដើរកាត់កណ្ដាលជំរំ ហើយបង្គាប់ប្រជាជនថា៖ «កាលណាអ្នករាល់គ្នាឃើញហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលពួកលេវីជាសង្ឃសែងទៅ អ្នករាល់គ្នាត្រូវចេញពីទីកន្លែងរបស់អ្នក ហើយដើរទៅតាមហិបនោះទៅ តែត្រូវស្ថិតនៅឃ្លាតពីហិបនោះ នៅចម្ងាយប្រមាណពីរពាន់ហត្ថ។ មិនត្រូវចូលទៅជិតឡើយ ដើម្បីឲ្យអ្នកបានស្គាល់ផ្លូវដែលត្រូវដើរ ដ្បិតតាំងតែពីមុនមក អ្នករាល់គ្នាមិនដែលដើរតាមផ្លូវនេះទេ»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នាញែកខ្លួនចេញជាបរិសុទ្ធ ព្រោះថ្ងៃស្អែក ព្រះយេហូវ៉ានឹងធ្វើការអស្ចារ្យក្នុងចំណោមអ្នករាល់គ្នា»។ លោកយ៉ូស្វេមានប្រសាសន៍ទៅកាន់ពួកសង្ឃថា៖ «ចូរលើកយកហិបនៃសេចក្ដីសញ្ញាឆ្លងទៅមុនប្រជាជនទៅ»។ ដូច្នេះ គេក៏លើកយកហិបនៃសេចក្ដីសញ្ញា ហើយទៅមុនប្រជាជន។ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «នៅថ្ងៃនេះ យើងនឹងចាប់ផ្ដើមលើកតម្កើងអ្នក នៅមុខពួកអ៊ីស្រាអែលទាំងអស់គ្នា ដើម្បីឲ្យគេដឹងថា យើងនៅជាមួយអ្នក ដូចយើងបាននៅជាមួយម៉ូសេដែរ

