បន្ទាប់មក នាងក៏សម្រូតគេដោយខ្សែចុះតាមបង្អួច ដ្បិតផ្ទះរបស់នាងសង់នៅលើកំផែងទីក្រុង ហើយនាងរស់នៅចំពីលើកំផែងនោះ។ នាងនិយាយទៅកាន់អ្នកទាំងពីរថា៖ «សូមទៅឯស្រុកភ្នំទៅ ក្រែងពួកអ្នកដេញតាមជួបប្រទះនឹងពួកលោក។ សូមពួននៅទីនោះបីថ្ងៃ រហូតដល់ពួកអ្នកដេញតាមត្រឡប់មកវិញ រួចសឹមពួកលោកបន្តដំណើរទៅទៀត»។ អ្នកទាំងពីរនិយាយទៅនាងថា៖ «យើងនឹងបានរួចពីពាក្យសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ។ មើល៍ កាលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែក្រហមនេះជាប់នឹងបង្អួច ដែលនាងបានសម្រូតយើងចុះមកនោះ ហើយនាងត្រូវប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសាររបស់ឪពុកនាងទាំងអស់ មកជួបជុំនៅក្នុងផ្ទះរបស់នាង។ ប្រសិនបើមានអ្នកណាម្នាក់ចេញពីទ្វារផ្ទះរបស់នាង ទៅតាមដងផ្លូវ នោះឈាមរបស់គេនឹងធ្លាក់លើក្បាលរបស់គេ ឯយើងគ្មានទោសទេ។ ប៉ុន្ដែ ប្រសិនបើមានដៃណាដាក់លើអ្នកណាម្នាក់ដែលនៅក្នុងផ្ទះជាមួយនាង នោះឈាមរបស់គេនឹងធ្លាក់មកលើក្បាលយើងវិញ។ ប៉ុន្ដែ ប្រសិនបើនាងនិយាយរឿងរបស់យើងនេះប្រាប់គេ យើងនឹងរួចពីសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ»។ នាងឆ្លើយថា៖ «ដូច្នេះ សូមឲ្យសម្រេចតាមពាក្យរបស់លោកចុះ»។ បន្ទាប់មក នាងសុំឲ្យគេចេញទៅ រួចគេក៏ចេញដំណើរទៅ។ នាងបានចងខ្សែក្រហមនៅជាប់នឹងបង្អួច។ អ្នកទាំងពីរក៏ចេញទៅឯស្រុកភ្នំ ហើយស្នាក់នៅទីនោះអស់បីថ្ងៃ រហូតទាល់តែពួកអ្នកដេញតាមបានវិលត្រឡប់មកវិញ ក្រោយពេលដែលពួកគេបានស្វែងរកសព្វតាមផ្លូវ ហើយរកមិនឃើញសោះ។ បន្ទាប់មក អ្នកទាំងពីរបានវិលត្រឡប់ គឺគេចុះពីស្រុកភ្នំ ឆ្លងទន្លេយ័រដាន់ វិលទៅជួបលោកយ៉ូស្វេ ជាកូនរបស់លោកនុន ហើយរៀបរាប់ប្រាប់ពីគ្រប់ទាំងហេតុការណ៍ ដែលបានកើតឡើងដល់ពួកគេ។ គេជម្រាបលោកយ៉ូស្វេថា៖ «ព្រះយេហូវ៉ាពិតជាបានប្រគល់ស្រុកនោះទាំងមូលមកក្នុងកណ្ដាប់របស់ដៃយើងមែន ហើយសូម្បីតែអ្នកស្រុកនោះទាំងប៉ុន្មានក៏ញ័ររន្ធត់ ព្រោះតែយើងដែរ»។
អាន យ៉ូស្វេ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 2:15-24
13 ថ្ងៃ។
ចូរហៅសៀវភៅយ៉ូស្វេថា “និក្ខមនំ៖ ផ្នែកទី ២” ជារាស្ដ្ររបស់ព្រះជំនាន់ថ្មីយកទឹកដីដែលលោកបានសន្យា។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូស្វេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ