យ៉ូប 6:24-30

យ៉ូប 6:24-30 គកស១៦

សូម​បង្រៀន​ខ្ញុំ​ចុះ នោះ​ខ្ញុំ​នឹង​ឈប់​និយាយ​ហើយ សូម​ពន្យល់​ឲ្យ​ខ្ញុំ​ដឹង​ជា​បាន​ធ្វើ​ខុស​ឆ្គង​អ្វី។ ពាក្យ​សម្ដី​ត្រឹម​ត្រូវ នោះ​ពូកែ​បណ្ដាល​យ៉ាង​ណា​ហ្ន៎ តែ​សេចក្ដី​បន្ទោស​របស់​អ្នក​រាល់​គ្នា បាន​បន្ទោស​អ្វី​ខ្លះ? ដែល​ឃើញ​ថា ពាក្យ​របស់​មនុស្ស ឥត​សង្ឃឹម​ជា​ខ្យល់​ទទេ តើ​អ្នក​គិត​បន្ទោស​ដល់​ពាក្យ​សម្ដី​ឬ? អ្នក​រាល់​គ្នា​គ្រប​សង្កត់​លើ​ពួក​កំព្រា ហើយ​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​មិត្ត​សម្លាញ់​ខ្លួន​ផង។ ប៉ុន្តែ ឥឡូវ​នេះ សូម​អ្នក​រាល់​គ្នា​មើល​មក​ខ្ញុំ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​កុហក​ប្រទល់​មុខ នឹង​អ្នក​រាល់​គ្នា​ទេ។ សូម​ឲ្យ​អ្នក​គិត​ជា​ថ្មី​វិញ​ចុះ កុំ​ឲ្យ​មាន​សេចក្ដី​អយុត្តិ‌ធម៌​ឡើយ សូម​ត្រឡប់​មក​គិត​ជា​ថ្មី​ឡើង​វិញ​ចុះ ដំណើរ​ខ្ញុំ​នៅ​ខាង​សេចក្ដី​សុចរិត​ទេ។ តើ​មាន​អំពើ​ទុច្ចរិត​ណា​នៅ​អណ្ដាត​ខ្ញុំ​ឬ? តើ​ខ្ញុំ​មិន​ចេះ​ភ្លក់​ដឹង​សេចក្ដី​ខូច​កាច​ទេ​ឬ។

អាន យ៉ូប 6