យ៉ូហាន 17:8-10
យ៉ូហាន 17:8-10 គកស១៦
ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន។ ទូលបង្គំមិនមែនអធិស្ឋានឲ្យលោកីយ៍ទេ គឺអធិស្ឋានឲ្យអស់អ្នកដែលព្រះអង្គបានប្រទានមកទូលបង្គំ ព្រោះគេជារបស់ព្រះអង្គ។ អ្វីៗជារបស់ទូលបង្គំ ក៏ជារបស់ព្រះអង្គ ហើយអ្វីៗជារបស់ព្រះអង្គ ក៏ជារបស់ទូលបង្គំដែរ ទូលបង្គំបានថ្កើងឡើងក្នុងគេហើយ។

