យេរេមា 8:1-3

យេរេមា 8:1-3 គកស១៦

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នៅ​គ្រា​នោះ គេ​នឹង​យក​ឆ្អឹង​ស្តេច​សាសន៍​យូដា ឆ្អឹង​ពួក​ចៅ‌ហ្វាយ ឆ្អឹង​ពួក​សង្ឃ ឆ្អឹង​ពួក​ហោរា និង​ឆ្អឹង​របស់​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ចេញ​ពី​ផ្នូរ​មក។ គេ​នឹង​រាយ​ឆ្អឹង​ទាំង​នោះ​នៅ​ចំពោះ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​អស់​ពួក​បរិវារ​នៅ​លើ​មេឃ ជា​របស់​ដែល​គេ​បាន​ស្រឡាញ់ គោរព​ប្រតិ‌បត្តិ ប្រព្រឹត្ត​តាម ស្វែង​រក ហើយ​ថ្វាយ‌បង្គំ​ផង និង​គ្មាន​អ្នក​ណា​ប្រមូល ឬ​កប់​ឆ្អឹង​ទាំង​នោះ​ឡើយ គឺ​នឹង​បាន​សម្រាប់​ជា​ជី​នៅ​ដី​វិញ។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ មាន​ព្រះ‌បន្ទូល​ថា៖ អស់​អ្នក​ណា​ដែល​សល់​អំពី​គ្រួសារ​អាក្រក់​នេះ គឺ​ដែល​នៅ​គ្រប់​ទី​កន្លែង​ដែល​យើង​បណ្តេញ​គេ នោះ​នឹង​ស៊ូ​ស្លាប់​ជា​ជាង​រស់​នៅ។

អាន យេរេមា 8