លោកបានចែកមនុស្សបីរយនាក់ចេញជាបីពួក ហើយប្រគល់ត្រែឲ្យកាន់គ្រប់ៗគ្នា ព្រមទាំងក្អមទទេ ដែលមានចន្លុះនៅខាងក្នុង។ លោកមានប្រសាសន៍ទៅពួកគេថា៖ «ចូរមើលមកខ្ញុំ ហើយធ្វើដូចខ្ញុំ។ ពេលខ្ញុំទៅដល់ជាយជំរំទ័ពរបស់គេ ត្រូវធ្វើដូចខ្ញុំ។ ពេលណាខ្ញុំ និងអស់អ្នកនៅជាមួយខ្ញុំផ្លុំត្រែឡើង នោះអ្នករាល់គ្នាត្រូវផ្លុំត្រែឡើង ព័ទ្ធជុំវិញជំរំទ័ពនោះទាំងមូលដែរ ហើយត្រូវស្រែកថា "នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន"»។ ដូច្នេះ គេឌាន និងមនុស្សមួយរយនាក់ដែលនៅជាមួយ ក៏ចូលទៅជាយជំរំទ័ពរបស់គេ នៅវេលាចាប់ផ្ដើមយាមកណ្ដាល កាលគេទើបនឹងផ្លាស់យាម។ គេក៏ផ្លុំត្រែឡើង ហើយបំបែកក្អមដែលកាន់នៅដៃ។ ពេលនោះ ពួកទាំងបីបានផ្លុំត្រែ ហើយបំបែកក្អមគ្រប់គ្នា រួចកាន់ចន្លុះនៅដៃឆ្វេង កាន់ត្រែសម្រាប់ផ្លុំនៅដៃស្តាំ ហើយស្រែកឡើងថា៖ «នេះហើយជាដាវរបស់ព្រះយេហូវ៉ា និងរបស់គេឌាន!» គ្រប់គ្នាឈរតាមកន្លែងរៀងៗខ្លួននៅព័ទ្ធជុំវិញជំរំទ័ព ឯទ័ពសត្រូវទាំងប៉ុន្មានក៏រត់ ទាំងស្រែកឡើង ហើយខំឲ្យរួចខ្លួន។ កាលគេផ្លុំត្រែទាំងបីរយឡើង ព្រះយេហូវ៉ាបណ្ដាលឲ្យគេកាប់សម្លាប់គ្នាឯង ពេញក្នុងកងទ័ពទាំងមូល ហើយទ័ពរបស់គេក៏រត់រហូតដល់បេត-ស៊ីតា ឆ្ពោះទៅសេរេរ៉ា ហើយរហូតដល់ព្រំប្រទល់អេបិល-មហូឡា ជិតតាបាត។
អាន ពួកចៅហ្វាយ 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ពួកចៅហ្វាយ 7:16-22
11 ថ្ងៃ។
ចៅក្រមកត់ត្រាពីជីវិតដែលមានភាពច្របូកច្របល់ និងមិនសុខចិត្តរបស់មនុស្សដែលកំពុងតាំងទីលំនៅថ្មីក្នុងប្រទេសអ៊ីស្រាអែល។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈចៅក្រម នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ