យ៉ាកុប 5:1-5

យ៉ាកុប 5:1-5 គកស១៦

ឥឡូវ​នេះ ពួក​អ្នក​មាន​អើយ ចូរ​ស្រែក​ទ្រហោយំ​ទៅ ព្រោះ​តែ​ទុក្ខ​វេទនា​ដែល​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​រាល់​គ្នា​បាន​ពុក​រលួយ ហើយ​សម្លៀក​បំពាក់​របស់​អ្នក​រាល់​គ្នា​ក៏​ត្រូវ​កន្លាត​កាត់​អស់​ដែរ។ មាស​ប្រាក់​របស់​អ្នក​រាល់​គ្នា​ត្រូវ​ច្រែះ​ស៊ី ហើយ​ច្រែះ​នោះ​នឹង​ក្លាយ​ជា​បន្ទាល់​ទាស់​នឹង​អ្នក​រាល់​គ្នា ព្រម​ទាំង​ស៊ី​សាច់​អ្នក​រាល់​គ្នា​ដូច​ជា​ភ្លើង ដ្បិត​អ្នក​រាល់​គ្នា​បាន​ខំ​ប្រមូល​បង្គរ​ទ្រព្យ‌សម្បត្តិ​ឡើង​នៅ​គ្រា​ចុង​បំផុត​នេះ។ មើល៍! ប្រាក់​ឈ្នួល​ដែល​អ្នក​បាន​លួច​បន្លំ​កម្មករ ដែល​ច្រូត​កាត់​ក្នុង​ស្រែ​របស់​អ្នក កំពុង​តែ​ស្រែក​ឡើង​ទាស់​នឹង​អ្នក ហើយ​សម្រែក​ពួក​អ្នក​ដែល​ច្រូត​ទាំង​នោះ ក៏​បាន​ឮ​ទៅ​ដល់​ព្រះ‌កាណ៌​របស់​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ​ដែរ។ អ្នក​រាល់​គ្នា​បាន​រស់​នៅ​លើ​ផែនដី​យ៉ាង​ថ្កុំ​ថ្កើង តាម​តែ​ចំណង់​ចិត្ត អ្នក​រាល់​គ្នា​ចម្អែត​ចិត្ត ដូច​នៅ​ថ្ងៃ​ដែល​គេ​សម្លាប់​សត្វ។

អាន យ៉ាកុប 5