ឥឡូវនេះ ពួកអ្នកមានអើយ ចូរស្រែកទ្រហោយំទៅ ព្រោះតែទុក្ខវេទនាដែលនឹងកើតមានដល់អ្នករាល់គ្នា។ ទ្រព្យសម្បត្តិរបស់អ្នករាល់គ្នាបានពុករលួយ ហើយសម្លៀកបំពាក់របស់អ្នករាល់គ្នាក៏ត្រូវកន្លាតកាត់អស់ដែរ។ មាសប្រាក់របស់អ្នករាល់គ្នាត្រូវច្រែះស៊ី ហើយច្រែះនោះនឹងក្លាយជាបន្ទាល់ទាស់នឹងអ្នករាល់គ្នា ព្រមទាំងស៊ីសាច់អ្នករាល់គ្នាដូចជាភ្លើង ដ្បិតអ្នករាល់គ្នាបានខំប្រមូលបង្គរទ្រព្យសម្បត្តិឡើងនៅគ្រាចុងបំផុតនេះ។ មើល៍! ប្រាក់ឈ្នួលដែលអ្នកបានលួចបន្លំកម្មករ ដែលច្រូតកាត់ក្នុងស្រែរបស់អ្នក កំពុងតែស្រែកឡើងទាស់នឹងអ្នក ហើយសម្រែកពួកអ្នកដែលច្រូតទាំងនោះ ក៏បានឮទៅដល់ព្រះកាណ៌របស់ព្រះអម្ចាស់នៃពួកពលបរិវារដែរ។ អ្នករាល់គ្នាបានរស់នៅលើផែនដីយ៉ាងថ្កុំថ្កើង តាមតែចំណង់ចិត្ត អ្នករាល់គ្នាចម្អែតចិត្ត ដូចនៅថ្ងៃដែលគេសម្លាប់សត្វ។ អ្នករាល់គ្នាបានដាក់ទោស ហើយបានសម្លាប់មនុស្សសុចរិត ដែលគេមិនបានប្រឆាំងតបនឹងអ្នករាល់គ្នាវិញសោះ។ ដូច្នេះ បងប្អូនអើយ ចូរមានចិត្តអត់ធ្មត់ រហូតដល់ព្រះអម្ចាស់យាងមកចុះ។ មើល៍ កសិកររង់ចាំភោគផលដ៏វិសេសដែលកើតចេញពីដី ដោយចិត្តអត់ធ្មត់ រហូតទាល់តែបានភ្លៀងធ្លាក់មកខាងដើមរដូវ និងចុងរដូវ។ អ្នករាល់គ្នាក៏ដូច្នោះដែរ ចូរមានចិត្តអត់ធ្មត់ ចូរតាំងចិត្តឲ្យខ្ជាប់ខ្ជួន ដ្បិតព្រះអម្ចាស់ជិតយាងមកហើយ។ បងប្អូនអើយ កុំរអ៊ូរទាំទាស់នឹងគ្នាទៅវិញទៅមកឡើយ ដើម្បីកុំឲ្យមានទោស មើល៍ ចៅក្រមឈរនៅមាត់ទ្វារស្រាប់ហើយ។ បងប្អូនអើយ ចូរយកពួកហោរា ដែលបានថ្លែងក្នុងព្រះនាមព្រះអម្ចាស់ ទុកជាគំរូពីការរងទុក្ខ និងពីការអត់ធ្មត់ចុះ។ មើល៍! យើងរាប់អស់អ្នកដែលចេះស៊ូទ្រាំ ថាជាអ្នកមានពរ។ អ្នករាល់គ្នាបានឮពីការស៊ូទ្រាំរបស់លោកយ៉ូបហើយ ក៏បានឃើញថា នៅទីបំផុតព្រះអម្ចាស់មានព្រះហឫទ័យយ៉ាងណាចំពោះគាត់ គឺទ្រង់មានព្រះហឫទ័យអាណិតអាសូរ និងមេត្ដាករុណាយ៉ាងពោរពេញ។
អាន យ៉ាកុប 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 5:1-11
16 ថ្ងៃ
ប្រសិនបើអ្នកជាអ្នកជឿលើព្រះយេស៊ូវគ្រីស្ទ នោះសកម្មភាពរបស់អ្នកគួរតែឆ្លុះបញ្ចាំងពីជីវិតថ្មីរបស់អ្នក។ ដាក់ជំនឿរបស់អ្នកទៅក្នុងសកម្មភាព។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ាកុប នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ