យ៉ាកុប 4:6-11

យ៉ាកុប 4:6-11 គកស១៦

ប៉ុន្ដែ ព្រះ​អង្គ​ផ្តល់​ព្រះ‌គុណ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។ ហេតុ​នេះ​ហើយ​បាន​ជាបទ​គម្ពីរ​ចែង​ថា៖ «ព្រះ‌ទ្រង់​ប្រឆាំង​នឹងមនុស្ស​មាន​អំនួត តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​ដល់​មនុស្ស​ដែលបន្ទាប​ខ្លួន​វិញ» ។ ដូច្នេះ សូម​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​មិន​ខាន។ សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។ ចូរ​មាន​ទុក្ខ ហើយ​យំ​សោយ​សោក​ចុះ ចូរ​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ទុក្ខ​សោក ហើយ​ឲ្យ​អំណរ​បែ្រ​ទៅ​ជា​ទុក្ខ​ព្រួយ​វិញ។ ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ព្រះ‌អង្គ​នឹង​តម្កើង​អ្នក​រាល់​គ្នា​ឡើង។ បង‌ប្អូន​អើយ កុំ​និយាយ​មួល​បង្កាច់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ អ្នក​ណា​និយាយ​មួល​បង្កាច់​គ្នា ហើយ​ថ្កោល​ទោស​បង‌ប្អូន​របស់​ខ្លួន អ្នក​នោះ​ក៏​និយាយ​មួល​បង្កាច់​ក្រឹត្យ​វិន័យ ហើយ​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ​ដែរ តែ​បើ​អ្នក​ថ្កោល​ទោស​ក្រឹត្យ‌វិន័យ អ្នក​មិន​មែន​កាន់​តាម​ក្រឹត្យ‌វិន័យ​ទេ គឺឈ្មោះ​ថា​ជា​អ្នក​ថ្កោល​ទោស​វិញ។

អាន យ៉ាកុប 4

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ាកុប 4:6-11