ហើយអណ្តាតក៏ជាភ្លើងម្យ៉ាង ជាពិភពនៃអំពើទុច្ចរិត។ អណ្ដាតជាផ្នែកមួយនៃអវយវៈរបស់យើង ដែលធ្វើឲ្យរូបកាយទាំងមូលស្មោកគ្រោក ក៏បញ្ឆេះដំណើរជីវិតទាំងមូល ហើយភ្លើងឆេះនោះមកពីស្ថាននរក។ គ្រប់ទាំងពូជសត្វព្រៃ សត្វស្លាប សត្វលូនវារ មនុស្សអាចផ្សាំងវាបាន ហើយសត្វនៅក្នុងសមុទ្រ ក៏គេអាចនឹងផ្សាំងបានដែរ តែគ្មានអ្នកណាអាចផ្សាំងអណ្តាតបានឡើយ វាជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិសពុល ដែលនាំឲ្យស្លាប់។ ដោយសារអណ្តាត យើងសរសើរតម្កើងព្រះអម្ចាស់ ជាព្រះវរបិតា ហើយដោយសារអណ្ដាត យើងជេរប្រទេចបណ្តាសាមនុស្ស ដែលកើតមកដូចរូបអង្គព្រះ។ មានទាំងពាក្យឲ្យពរ ទាំងពាក្យជេរប្រទេចផ្តាសា ចេញមកពីមាត់តែមួយ។ បងប្អូនអើយ មិនគួរគប្បីឲ្យមានដូច្នោះឡើយ។ តើប្រភពទឹកតែមួយ អាចចេញជាទឹកសាបផង ជាទឹកភ្លាវផងបានឬ? បងប្អូនអើយ តើដើមល្វាអាចនឹងបង្កើតផ្លែជាអូលីវ ឬដើមទំពាំងបាយជូរអាចបង្កើតផ្លែជាល្វាបានឬ? ឯរន្ធទឹកប្រៃក៏មិនអាចហូរចេញពីទឹកសាបដែរ។
អាន យ៉ាកុប 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ាកុប 3:6-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ