យ៉ាកុប 2:1-4

យ៉ាកុប 2:1-4 គកស១៦

បង‌ប្អូន​ខ្ញុំ​អើយ បង​ប្អូន​មាន​ជំនឿ​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​ប្រកប​ដោយ​សិរីល្អ​របស់​យើង​ហើយ មិន​ត្រូវ​រើស​មុខ​អ្នក​ណា​ឡើយ។ ដ្បិត​ប្រសិន‌បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​សាលា​ប្រជុំ​របស់​អ្នក​រាល់​គ្នា ទាំង​ពាក់​ចិញ្ចៀន​មាស និង​សម្លៀក​បំពាក់​ដ៏​មាន​តម្លៃ ហើយ​មាន​អ្នក​ក្រ​ម្នាក់​ស្លៀក​ពាក់​កខ្វក់​ចូល​មក​ដែរ ប្រសិន​បើ​អ្នក​រាល់​គ្នា​មើល​ទៅ​អ្នក​ដែល​ស្លៀក​ពាក់ដ៏​មាន​តម្លៃ​នោះ ហើយ​ពោល​ថា «សូមអញ្ជើញ​អង្គុយ​នៅ​កន្លែង​ទី​ល្អ​នេះ» តែ​ប្រាប់​ទៅ​អ្នក​ក្រ​ថា «ចូរ​ឈរ​នៅ​ទី​នោះទៅ» ឬ​ថា «អង្គុយ​នៅ​ក្បែរ​ជើង​ខ្ញុំ​នេះ​ហើយ» នោះ​តើ​អ្នក​រាល់​គ្នា​មិន​បាន​រាប់​អាន​មនុស្ស​ដោយ​រើស​មុខ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ត្រឡប់​ជា​វិនិច្ឆ័យ​គេ​ដោយ​គំនិត​អាក្រក់​ទេ​ឬ?

អាន យ៉ាកុប 2