យ៉ាកុប 1:22-25

យ៉ាកុប 1:22-25 គកស១៦

ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។ ដ្បិត​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ហើយ តែ​មិន​ប្រព្រឹត្ត​តាម អ្នក​នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ឆ្លុះ​មុខ​ក្នុង​កញ្ចក់ អ្នក​នោះ​គ្រាន់​តែ​ឆ្លុះ​មើល រួច​ចេញ​បាត់​ទៅ ទាំង​ភ្លេច​ពី​រូប​ភាព​របស់​ខ្លួន​ជា​យ៉ាង​ណា​ភ្លាម។ រីឯ​អ្នក​ដែល​ពិនិត្យ​មើល​ក្នុង​ក្រឹត្យ‌វិន័យ​ដ៏​គ្រប់​លក្ខណ៍ គឺ​ជា​ក្រឹត្យ‌វិន័យ​ខាង​ឯ​សេរី‌ភាព ហើយ​ជាប់​ចិត្ត ឥត​មាន​ភ្លេច​នឹង​សេចក្ដី​ដែល​ស្តាប់ គឺ​ប្រព្រឹត្ត​តាម អ្នក​នោះ​នឹង​មាន​ពរ​ក្នុង​គ្រប់​ទាំង​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ​ជាមិន​ខាន។

អាន យ៉ាកុប 1