ឯពួកអ្នកដែលទុកចិត្តនឹងរូបឆ្លាក់ ហើយដែលនិយាយទៅរូបសិតថា "លោកជាព្រះរបស់យើងខ្ញុំ" នោះនឹងត្រូវបែរខ្នងចេញវិញ ហើយមានសេចក្ដីខ្មាសជ្រប់មុខផង។ ឱមនុស្សដំឡង់អើយ ចូរស្តាប់ចុះ ហើយពួកកង្វាក់អើយ ចូរមើល ដើម្បីឲ្យបានឃើញ។ តើអ្នកណាជាអ្នកខ្វាក់ បើមិនមែនជាអ្នកបម្រើរបស់យើង ឬថ្លង់ដូចជាអ្នកនាំដំណឹងដែលយើងចាត់ប្រើ តើអ្នកណាខ្វាក់ភ្នែកដូចជាអ្នកដែលមេត្រីនឹងយើង ហើយខ្វាក់ដូចជាអ្នកបម្រើរបស់ព្រះយេហូវ៉ា? អ្នកនោះឃើញការជាច្រើនយ៉ាង តែមិនពិចារណាទេ ត្រចៀកនៅចំហ តែស្តាប់មិនឮសោះ។ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យ នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឲ្យមានកិត្តិសព្ទ ដោយយល់ដល់សេចក្ដីសុចរិតរបស់ព្រះអង្គ។ ប៉ុន្តែ នេះជាសាសន៍ដែលត្រូវគេប្លន់ ហើយរឹបយកទ្រព្យសម្បត្តិ គេសុទ្ធតែជាប់អន្ទាក់នៅក្នុងរូង ហើយក៏លាក់ទុកនៅក្នុងគុក គេសម្រាប់ជារំពា ឥតមានអ្នកណាដោះឲ្យរួច ហើយសម្រាប់ជារបឹប ឥតមានអ្នកណាថា ចូរប្រគល់ទៅឲ្យគេវិញនោះឡើយ។ តើមានអ្នកណាក្នុងពួកអ្នករាល់គ្នា ដែលនឹងផ្ទៀងត្រចៀកស្តាប់សេចក្ដីទាំងនេះ ដែលនឹងប្រុងស្តាប់ ហើយឮសម្រាប់គ្រាទៅខាងមុខនោះ? តើអ្នកណាបានប្រគល់ពួកយ៉ាកុបឲ្យគេរឹបអូស ហើយពួកអ៊ីស្រាអែលឲ្យដល់ពួកចោរដូច្នេះ? តើមិនមែនជាព្រះយេហូវ៉ាទេឬ ដែលយើងរាល់គ្នាបានធ្វើបាបនឹងព្រះអង្គ ឥតព្រមដើរតាមផ្លូវព្រះអង្គ ឬស្តាប់តាមក្រឹត្យវិន័យព្រះអង្គ? ហេតុនោះបានជាព្រះអង្គចាក់ភ្លើង នៃសេចក្ដីក្រោធរបស់ព្រះអង្គទៅលើគេ និងអំណាចនៃសង្គ្រាមផង ក៏បញ្ឆេះគេនៅព័ទ្ធជុំវិញ តែមិនបានដឹងទេ ភ្លើងនោះបានបញ្ឆេះគេ តែគេមិនបានយកចិត្តទុកដាក់ឡើយ។
អាន អេសាយ 42
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 42:17-25
7 Days
What do we do when our dreams seem out of reach or even shattered? Having overcome abuse and trauma, as well as the heartbreak of a divorce, I have been faced with this question again and again. Whether you’re experiencing the devastation of tragedy or loss, or the frustration of a long season of waiting, the God-dream for your life is still alive! Friend, it’s time to dream again.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ