អេសាយ 26:19-21

អេសាយ 26:19-21 គកស១៦

ពួក​អ្នក​ស្លាប់​របស់​ព្រះ‌អង្គ​នឹង​រស់​ឡើង​វិញ សាក​សព​របស់​គេ​នឹង​ក្រោក​ឡើង។ ពួក​អ្នក​ដែល​ដេក​នៅ​ក្នុង​ធូលី​ដី​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ច្រៀង​ដោយ​អំណរ​ចុះ! ដ្បិត​ទឹក​សន្សើម​របស់​ព្រះ‌អង្គ ជា​ទឹក​សន្សើម​ពេល​ព្រលឹម ហើយ​ផែន​ដី​នឹង​បញ្ចេញ​មនុស្ស​ស្លាប់​មក។ ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។ ដ្បិត​មើល៍ ព្រះ‌យេហូវ៉ា​យាង​ចេញ ពី​ស្ថាន​របស់​ព្រះ‌អង្គ​មក ដើម្បី​នឹង​សម្រេច​ទោស​ដល់​មនុស្ស​នៅ​ផែនដី ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ ផែន​ដី​នឹង​បើក​បង្ហាញ​ឈាម​គេ​ឲ្យ​ឃើញ ឥត​គ្រប​បាំង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ទៀត​ឡើយ។

អាន អេសាយ 26