ពួកអ្នកស្លាប់របស់ព្រះអង្គនឹងរស់ឡើងវិញ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលដេកនៅក្នុងធូលីដីអើយ ចូរភ្ញាក់ឡើង ហើយច្រៀងដោយអំណរចុះ! ដ្បិតទឹកសន្សើមរបស់ព្រះអង្គ ជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញមនុស្សស្លាប់មក។ ចូរមក ជនជាតិខ្ញុំអើយ ចូរចូលទៅក្នុងបន្ទប់ខ្លួន ហើយបិទទ្វារចុះ ត្រូវពួនខ្លួនបន្តិចសិន ទាល់តែសេចក្ដីក្រោធបានកន្លងហួសទៅ។ ដ្បិតមើល៍ ព្រះយេហូវ៉ាយាងចេញ ពីស្ថានរបស់ព្រះអង្គមក ដើម្បីនឹងសម្រេចទោសដល់មនុស្សនៅផែនដី ដោយព្រោះអំពើទុច្ចរិតរបស់គេ ផែនដីនឹងបើកបង្ហាញឈាមគេឲ្យឃើញ ឥតគ្របបាំងមនុស្សដែលត្រូវគេសម្លាប់ទៀតឡើយ។
អាន អេសាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 26:19-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ