យើងបានឮបទចម្រៀងមកពីចុងផែនដីបំផុតថា សិរីសួស្តី ចូរមានដល់ព្រះដ៏សុចរិត តែខ្ញុំបាននិយាយថា ខ្ញុំកំពុងតែរីងរៃទៅ វរហើយខ្ញុំ ខ្ញុំកំពុងតែរីងរៃទៅ ពួកមនុស្សឧបាយ គេបានប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកមនុស្សឧបាយ បានប្រព្រឹត្តដោយកិច្ចកលជាខ្លាំង ឱមនុស្សនៅផែនដីអើយ សេចក្ដីតក់ស្លុត រណ្តៅ និងអន្ទាក់គ្របលើអ្នកហើយ ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ។ ឯផែនដីត្រូវបែកបាក់អស់រលីង ផែនដីត្រូវអង្រួនជាខ្លាំង ផែនដីនឹងទ្រេតទ្រោត ដូចជាមនុស្សស្រវឹង ហើយនឹងត្រូវយោលទៅដូចជាអង្រឹង ឯអំពើរំលងរបស់មនុស្សលោក នឹងសង្កត់លើជាយ៉ាងធ្ងន់ គេនឹងត្រូវដួលឥតងើបឡើងវិញឡើយ។ នៅគ្រានោះ ព្រះយេហូវ៉ា នឹងផ្ចាញ់ផ្ចាលនៅលើមេឃ ចំពោះពួកពលបរិវារនៃស្ថានខ្ពស់ ព្រមទាំងពួកស្តេចនៃលោកីយនៅផែនដីដែរ។ គេនឹងត្រូវប្រមូលគ្នាដូចជាឈ្លើយ ដែលប្រមូលទុកក្នុងរណ្ដៅ ហើយនឹងត្រូវឃុំនៅក្នុងគុក ក្រោយមកជាយូរថ្ងៃ គេត្រូវរងទោស គ្រានោះ ព្រះចន្ទនឹងត្រូវជ្រប់មុខ ហើយព្រះអាទិត្យនឹងត្រូវអៀនខ្មាស ដោយព្រះយេហូវ៉ានៃពួកពលបរិវារសោយរាជ្យ លើភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡិម នោះនឹងមានសិរីល្អនៅចំពោះមុខ ពួកចាស់ទុំរបស់ព្រះអង្គ។
អាន អេសាយ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 24:16-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ